បណ្តាញសង្គម

Suzuki Nex Crossover ឆ្នាំ២០២២ បំពាក់ប្រព័ន្ធជួយសន្សំសំចៃសាំង តម្លៃ ១៥០០ដុល្លារ

ក្រុមហ៊ុន Suzuki បានចេញលក់ម៉ូតូ Nex Crossover ឆ្នាំ២០២២ ដែលការឌីហ្សាញរបស់វាដូចស៊េរីមុនដែរ ពោលគឺមានរូបរាងស្អាតទំនើប ផ្តល់ភាពរីករាយក្នុងការជិះកម្សាន្ត និងមានទំនុកចិត្តក្នុងការបើកគ្រប់ស្ថានភាពផ្លូវ ពិសេសគឺសន្សំសំចៃ។

ម៉ូតូប្រភេទ scooter នេះ ប្រើម៉ាស៊ីនចំណុះ ១១២,៨សេសេ បំពាក់ប្រព័ន្ធប្រអប់លេខអូតូ CTV។ មិនតែប៉ុណ្ណោះ វាបំពាក់ប្រព័ន្ធសេនស័រចំនួន៦ ដែលដំណើរជាមួយប្រព័ន្ធគ្រប់គ្រងម៉ាស៊ីន ECU ជួយដល់ការសន្សំសំចៃសាំង។

Suzuki Nex Crossover មានប្រវែង ១៨៩០មម ទទឹង ៧៦៥មម កម្ពស់ ១០៥៥មម (កម្ពស់កែប ៧៤០មម) និងកម្ពស់ពីដីមកបាត ១៥០មម។ ទម្ងន់របស់វា ៩៤គីឡូក្រាម ហើយធុងផ្ទុកសាំងបានចំណុះ ៣,៦លីត្រ។

ជាមួយអេក្រង់ឌីជីថលលើម៉ូតូនេះ គឺវាបង្ហាញនូវល្បឿន ចម្ងាយ កម្រិតសាំង សញ្ញាឱ្យប្តូរប្រេងម៉ាស៊ីន និងសញ្ញាផ្សេងៗ។ វាក៏ភ្ជាប់មកជាមួយប្រព័ន្ធឱ្យដំណឹងពេលមានចោរចង់លួចម៉ូតូទៀតផង។ ក្រុមហ៊ុន Suzuki បានដាក់លក់ម៉ូតូនេះនៅប្រទេសថៃ ក្នុងតម្លៃ ៤៩ ៩៩៩បាត ឬ ១៥០៤ដុល្លារ ដែលមានជម្រើសពណ៌ខ្មៅ-លឿង, ខ្មៅ-ក្រហម និងខ្មៅសុទ្ធ៕

ដកស្រងពី៖sabay