បណ្តាញសង្គម

បន្ទាប់ពីប្រកួតដ៏ស្វិតស្វាញ ពេលនេះរកឃើញម្ចាស់ជ័យលាភីធីតាឯកសង្ក្រាន្តរដូវកាលទី៣ហើយ

រកឃើញម្ចាស់ជ័យលាភីធីតាឯកសង្ក្រានរដូវកាលទី៣ហើយ បន្ទាប់ពីប្រកួតដ៏ស្វិតស្វាញ ដែលគ្រប់គ្នាទន្ទឹងរង់ចាំអស់កាលកន្លងមក។

កាលពីយប់មិញនេះថ្ងៃទី១៣ខែកុម្ភៈឆ្នាំ២០២១ បន្ទាប់ពីកម្មវិធីប្រកួតសម្រស់ធីតាឯកសង្ក្រាន្ត រដូវកាលទី៣បានបញ្ចប់ទៅយ៉ាងរលូន ហើយក៏បានរកឃើញម្វាស់ជ័យលាភីធីតាឯកសង្ក្រាន្ត ដោយបានទៅលើបេក្ខនារីតំណាងឲ្យខេត្តកំពង់ឆ្នាំងដែលមានឈ្មោះថា ហេង រិនសុម៉ាលីតា ដែលនាងនឹងក្លាយទៅជាតួអង្គបុត្រីកបិលមហាព្រហ្មនៅក្នុងពិធីផ្ទេរតំណែងនាពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ខាងមុខនេះទៀតផង។

ហេង រិនសុម៉ាលីតា ពិតជាសាកសមទទួលបានតំណែងនេះប្រាកដមែនព្រោះថា នាងមានសមត្ថភាព សម្រស់ និងភាពវ័យឆ្លាតគួរឲ្យចាប់អារម្មណ៏ ជាពិសេសនាងអាចឆ្លើយសំនួរដែលគណៈកម្មាធិការចោទសួរនាងបានយ៉ាងល្អទៀតផង។ រីឯមហាជនជាច្រើនមានការអបអរសាទរនិងបង្ហាញភាពរីករាយទៅកាន់នាងយ៉ាងច្រើនកុះករ ចំពោះជ័យលាភីដែលនាងបានទទួលនាងពេលនេះ៕

ដកស្រង់ពី៖Sabay