បណ្តាញសង្គម

ទោះម្តាយឃ្លាតចាកឆ្ងាយក្តី ឆន សុវណ្ណារាជ នៅតែធ្វើរឿងនេះដាក់ម្តាយ ក្នុងថ្ងៃនៃក្តីស្រលាញ់

តារាចម្រៀងក្នុងផលិតកម្មហង្សមាសលោក ឆន សុវណ្ណារាជ ទោះម្តាឃ្លាតចាកឆ្ងាយហើយក្តី តែលោកនៅតែស្រលាញ់ម្តាយជានិច្ចដោយធ្វើរឿងគួរឲ្យសរសើរមួយនេះ នៅក្នុងថ្ងៃនៃក្តីស្រលាញ់ ថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០២២។

ព្រឹកមិញនេះ លោក ឆន សុវណ្ណារជា បានបង្ហោះរូបភាពចាស់និងថ្មីជាមួយម្តាយជាច្រើនសន្លឹកនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ដោយបានបញ្ជាក់ថា រីករាយថ្ងៃបុណ្យនៃក្តីស្រលាញ់អ្នកម្តាយ ទោះឆ្នាំនេះមិនដូចឆ្នាំមុន ក៏លោកនៅតែធ្វើសម្រា់អ្នកម៉ាក់របស់លោកដែរ ព្រោះម្តាយរបស់លោកស្ថិតនៅក្នុងបេះដូងជារៀងរហូត។ លោកបន្ថែមទៀតថា កូនស្រលាញ់ម៉ាក់ជាងគេ love you mum ។

នៅក្នុងរូបថតថ្មីជាមួយសន្លឹកដែលមានតាំងរូបថតម្តាយនៅមុខកំប៉ុងជើងធូប រួមទាំងបាច់ផ្កាមួយបាច់យ៉ាងស្រស់ស្អាតដាក់នៅចំពីមុខម្តាយបែបនេះ អាចបញ្ជាក់បានថាលោក ឆន សុវណ្ណារាជ ពិតជាស្រលាញ់ម្តាយខ្លាំងណាស់ ទោះបីម្តាយឃ្លាតឆ្ងាយហើយក្តីក៏លោកមិនភ្លេចយកបាច់ផ្កាមកជូនម្តាយក្នុងថ្ងៃនៃក្តីស្រលញ់ដែរ។

ចំណែកអ្នកគាំទ្រជាច្រើនឃើញបែបនេះសរសើរមិនដាច់ពីមាត់ថាលោកជាកូនល្អ រហូតមានអ្នកហូរទឹកភ្នែកជំនួសលោកទៀតផង៕

ដកស្រង់ពី៖Sabay