លោក ម៉ែន និមលរ័ត្ន ដែលជាអ្នករៀបចំកម្មវិធីMUC ទិញឡានមួយនេះ ដើម្បីសម្រេចក្តីស្រមៃធំមួយនៅពេលខាងមុខ។
អ្នករៀបចំកម្មវិធី Miss Universe Cambodia ល្បីឈ្មោះប្រចាំវិស័យដើរម៉ូដលោក ម៉ែន និមលរ័ត្ន ព្រឹកមិញនេះបានបង្ហាញរូបថតជាច្រើនសន្លឹករឿងលោកបានទិញឡាន Ssang Yong Musso Grand 2022 ក្នុងថ្ងៃនៃក្តីស្រលាញ់ ដើម្បីសម្រេចក្តីស្រមៃធំមួយរបស់លោកក្នុងឆ្នាំ២០២២នេះ ដោយក្នុងគំរោងឆ្នាំនេះ គឺលោកចង់ផ្តោតបន្ថែមលើការងាររៀបចំផ្ទះចំការក្នុងក្តីសុបិន្ត Souvenir Homeសំរាប់សំរាកលំហែរ។
លោកបន្ថែមថា សម្រាប់ឡានមួយនេះគឺលោកទិញដើម្បីសម្រួលដល់ដំណើរគំរោងផែនការនៃជីវិត សម្រាប់ដឹកជញ្ជូនទៅមកផ្ទះចម្ការដែលនៅឆ្ងាយដាច់ស្រយ៉ាលពីទីប្រជុំជន ហើយណាមួយឡាននេះអាចដើរបានគ្រប់ទីកន្លែងជាពិសេសតំបន់ឆ្ងាយៗតាមព្រៃភ្នំ និងទឹកជ្រោះជាដើម ហើយកាន់តែងាយស្រួលគឺលោកអាចដឹកកូនចៅដើរលេងបានច្រើនៗ។
លោកបន្ថែមទៀតថា បើទោះជាការរៀបចំឲ្យចេញជារូបរាងនៅពេលវែងឆ្ងាយទៀតក៏ដោយ លោកត្រូវតែតស៊ូព្យាយាមធ្វើវាម្តងបន្តិចៗដើម្បីសម្រេចក្តីស្រមៃមួយនេះ។ ចំណែកអ្នកគាំទ្រ ជូនពរលោកគ្រប់គ្នា ឲ្យសម្រេចបំណងធំមួយនេះបន្ថែមទៀត៕
ដកស្រង់ពី៖Sabay