បណ្តាញសង្គម

ឆ្នាំមុន «My Boyfriend Is a B*tch» ផ្ទុះមិនធម្មតា តែឆ្នាំថ្មី ស៊ីណូរ៉ា រ័ត្ន ទម្លាយថានឹងមានអ្វីថ្មីលើសនេះ

ស៊ីណូរ៉ា រ័ត្ន គឺជាតារាចម្រៀង Original Song និងក៏ជា Influencer ខ្មែរ ដែលកំពុងទទួលបានការគាំទ្រច្រើនពីសំណាក់មហាជន ដោយសារលោកតែងបង្ហាញនូវគំនិតវិជ្ជមាន សារលើកទឹកចិត្តដល់គ្រប់គ្នាដែលកំពុងបាក់ទឹកចិត្ត។

រម្លឹកទៅកាលពីឆ្នាំ ២០២១ ស៊ីណូរ៉ា បានបង្ហាញស្នាដៃសម្រិតសម្រាំងជាពិសេស គឺវីដេអូបទ «My Boyfriend Is a B*tch» ដោយទទួលបានការគាំទ្រច្រើនគួរសម។ ជាក់ស្ដែងនៅឆ្នាំ ២០២២នេះ តារាកំពុងលេចធ្លោរូបនេះក៏បានទម្លាយថានឹងមានអ្វីថ្មីសម្រាប់អ្នកគាំទ្ររបស់ខ្លួន។

បង្ហើបក្នុងអំឡុងពេកចូលរួមកម្មវិធី Show Me Something 2022 កាលពីថ្ងៃទី០៥ ខែកុម្ភៈ ស៊ីណូរ៉ា បានថ្លែងមកកាន់ Sabay ថា ខ្លួននឹងមានអ្វីថ្មីពិសេស ត្រៀមជាពិសេសសម្រាប់ក្រុមអ្នកគាំទ្រ ឬអ្នកដែលនិយមតាមដានការងារ និងស្នាដៃសិល្បៈរបស់ខ្លួន។ ទោះជាយ៉ាងណា លោកមិនបានបញ្ជាក់លម្អិតទេថានោះជា កាដូអ្វី ហើយគ្រោងចេញនៅពេលណានោះទេ ប៉ុន្តែធានាថាពិសេស។

Influencer និងជាតារាចម្រៀងរូបនេះ ពិតជាទទួលបានការគាំទ្រច្រើននាពេលបច្ចុប្បន្ន ហើយបន្ទាប់ពីជោគជ័យគួរសមពីបទ «My Boyfriend Is a B*tch» គ្រប់គ្នាក៏ទន្ទឹងចាំមើលដែរថា ស៊ីណូរ៉ា នឹងមានអ្វីបង្ហាញនៅឆ្នាំនេះ?

ដកស្រង់ពី៖Sabay