បណ្តាញសង្គម

ពីរោះរណ្តំណាស់! ព្រះនាងតូច នរោត្តម ជេនណា ច្រៀងបទបារាំងដ៏ល្បី La Vie En Rose ដើម្បីអបអរថ្ងៃនៃក្តីស្រលាញ់

ព្រះនាងតូច នរោត្តម ជេនណា ធ្វើឲ្យហ្វេនៗជាច្រើនលាន់មាត់សរសើរគ្រប់គ្នា ក្រោយព្រះនាងបានច្រៀងចម្រៀងCover ជាភាសារបារាំង ផ្ញើរជូនបងប្អូនទាំងអស់គ្នាក្នុងថ្ងៃទិវានៃក្តីស្រលាញ់។

នៅក្នុងថ្ងៃទិវានៃក្តីស្រលាញ់ថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០២២នេះ ព្រះនាងតូច នរោត្តម ជេនណាបានបញ្ចេញវីដេអូចម្រៀងជាភាសាបារាំងមួយបទបែបមនោសញ្ចេតនាស្នេហាដ៏ល្បីបំផុតដែលមានចំណងជើងថា La Vie En Roseក្នងគោលបំណងផ្ញើរជូនអ្នកទាំងអស់គ្នាក្នុងថ្ងៃដ៏ពិសេសនេះ។

តាមរយៈបទចម្រៀងបែបមនោសញ្ចេតនាស្នេហាជ្រាលជ្រៅមួយបទនេះ ធ្វើឲ្យព្រះនាងច្រៀងយ៉ាងពីរោះរណ្តំ ទាំងកាយវិការ ទឹកមុខ នឹងការដាក់មនោចញ្ចេតនា ពិតជាល្អឥតខ្ចោះ អ្វីដែលកាន់តែធ្វើឲ្យព្រះនាងតូចលេចធ្លោជាមួយបទចម្រៀងមួយបទនេះទៀតនោះគឺការប្រើប្រាស់ភាសារបារាំងរបស់ព្រះនាង ពិតជាស្ទាត់ជំនាញក្នុងការលើកដាក់សម្លេងបានយ៉ាងល្អរហូតធ្វើឲ្យគ្រប់គ្នាមិនសរសើមិនបាន។ ចំណែកអ្នកគាំទ្រនាំគ្នាសរសើរគ្រប់គ្នាថា ព្រះនាងតូច ពិតជាច្រៀងបានពិរោះខ្លាំងណាស់៕

ដកស្រង់ពី៖Sabay