បណ្តាញសង្គម

បែកធ្លាយវីដេអូកម្រ អម្ពរ ទេវី និង ទេព រិនដារ៉ូ ថតសកម្មភាពឈុតខុស ជាង២ទសវត្សមុន

ជាង២ទសវត្សមកនេះកំពូលតារាជើងចាស់ និងជាដៃគូសម្ដែងយ៉ាងស្អិតល្មួតរវាងលោក ទេព រិនដារ៉ូ និងអ្នកស្រី អម្ពរ ទេវី ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជនពេញផ្ទៃប្រទេសកម្ពុជាតាមរយៈ កម្រងស្នាដៃដ៏ល្អឯកសម្ដែងក្នុងភាពយន្ដ និងសម្ដែងក្នុងវីដេអូចម្រៀងជាច្រើន។

យ៉ាងណាមិញបើក្រឡេកទៅមើលសកម្មភាពនាអតីតកាលរបស់តារាទាំងពីរដួង ហាក់រលឹកជាខ្លាំងជាមួយនិងស្នាដៃសម្ដែង និងច្រៀងរបស់អ្នកទាំងពីរ។ ស្របពេលគ្នានេះ មកដល់សម័យកាលជឿនលឿនឆ្នាំ២០២២នេះ ស្រាប់តែបែកធ្លាយប្រភេទវីដេកម្រមួយរបស់លោក ទេព រិនដារ៉ូ និងអ្នកស្រី អម្ពរ ទេវី ជាង២ទសវត្សមុន។ ដោយក្នុងវីដេអូនោះត្រូវបានគេថតបានអំពីសកម្មភាពកំពុងថតចម្រៀងរបស់អ្នកទាំងពីរ។

ក្នុងនោះក៏បានបង្ហាញពីសកម្មភាពឈុតខុសជាច្រើន ដែលបង្ហាញពីភាពក្រម៉ិចក្រម៉ើមគួរឱ្យស្រលាញ់របស់តួស្រី អម្ពរទេវី បង្កសំណើចក្អាក់ក្អាយដល់តារាចូលរួមសម្ដែងជាច្រើននាក់ផ្សេងទៀត។ អ្វីដែលគេចាប់អារម្មណ៍ជាងនេះទៅទៀតនោះ តួសម្ដែងជាង២ទសវត្សមុន ពិតជាមានរូបសម្រស់ស្រស់ស្អាត ស្រស់សង្ហា មានសមត្ថភាព ទេពកោសល្យល្អឯកមិនចាញ់តារាជំនាន់ក្រោយឆ្នាំ២០២២នេះទេ៕

ដកស្រង់ពី៖Sabay