បណ្តាញសង្គម

មានរឿងអ្វីទៅ ផេន ខេក ចង់ត្រឡប់ទៅប្រើជីវិតសាមញ្ញៗដូចកាលពីមុនវិញ

ពិធីការិនីកម្មវិធី3FUN អ្នកនាង ផេនខេកដែលជាភេទទីបី ធ្វើឲ្យអ្នកលេងក្នុងបណ្តាញសង្គមជាច្រើនមានការភ្ញាក់ផ្អើល ក្រោយអ្នកនាងបង្ហោះសារចាក់ដោតនៅក្នុងហ្វេសប៊ុក។

កាលពីម្សឹលមិញនេះជាថ្ងៃទិវានៃក្តីស្រលាញ់ គ្រប់គ្នាតែងតែបង្ហាញក្តីស្រលាញ់ឲ្យគ្នាទៅវិញទៅបែបស្វីតៗរួមទាំងមានស្នាមញញឹមគ្រប់គ្នា ប្លែកអីតែ ពិធីការិនីកម្មវិធី3FUN អ្នកនាង ផេនខេក បានបង្ហោះសាយ៉ាងរំជួលចិត្ត រូមទាំងរូបថតមួយសន្លឹកជាច្រើនឆ្នាំមកហើយ នៅលើគណនីហ្វេសប៊ុកផ្ទាល់ ដែលគ្មានអ្នកដឹងថា ពេលនេះអ្នកនាងកំពុងតែមានរឿងបំណុលអ្វីនោះទេ ដោយក្នុងនោះអ្នកនាងបានបញ្ជាក់ថា អស់បំណុលពេលណា អ្នកនាងចង់ត្រឡប់ទៅប្រើជីវិតបែបសាមញ្ញៗដែលមានក្តីសុខដូចកាលពីមុនវិញ។ ផេន ខេក បន្ថែមទៀតថា ក្នុងថ្ងៃនៃក្តីស្រលាញ់នេះ នាងមិនសុំផ្ការឺសុំអ្វីពីនរណាទេ គឺនាងសុំតែស្នាមញញឹមរបស់នាងពីមុនត្រឡប់មកវិញគឺអស់ចិត្ត។

បើក្រឡេកទៅមើលអ្នកគាំទ្រវិញ ពេលបានឃើញបែបនេះហើយ ម្នាក់ៗនាំគ្នាចូលខមមិនលើកទឹកចិត្តគ្រប់គ្នាឲ្យនាងតស៊ូឡើងបន្តិចទៀតលែងអីហើយ។ ក្នុងនោះសឹងតែគ្រប់គ្នាទៅហើយមិនដឹងថាអ្នកនាងមានរឿងអ្វីឲ្យពិតប្រាកដនោះទេ ខណៈSabay ទាក់ទងទៅនាងដែរ តែនាងមិនទាន់ឆ្លើយតប។

រម្លឹកផងដែរថា កាលពីកន្លងទៅ អ្នកនាង ផេន ខេក តែងតែឧស្សាហ៏ចូលពេទ្យញឹកញាប់ព្រោះតែសុខភាពនាងខ្សោយ ហើយជារឿយៗអ្នកនាងតែងតែបង្ហោះសារប្លែកៗជាច្រើន រហូតមានអ្នកខ្លះចាប់អារម្មណ៏ពីបំណងរបស់នាង តែរហូតមកដល់ពេលនេះគ្រប់គ្នាក៏នៅតែមិនទាន់ដឹងទេថា អ្នកនាងមានរឿងអ្វីលាក់ក្នុងចិត្តមិនឲ្យគេដឹង ទើបពេលខ្លះនាងតែងតែបង្ហើរអារម្មណ៏តាមរយៈសារនេះឯង៕

ដកស្រង់ពី៖Sabay