បណ្តាញសង្គម

សោកស្តាយណាស់! តារាកំប្លែងដ៏កំសត់នៅCTN នាយត្បែង បានទទួលមរណៈភាពហើយ

តារាកំប្លែងនៅCTN នាយ ត្បែង បានទទួលមរណៈភាពហើយនៅព្រឹកមិញនេះ ដោយជួបគ្រោះថ្នាក់ចរាចរណ៏។ តាមរយៈហ្វេសប៊ុករបស់ ហង្ស សំណាង បានបង្ហោះរូបភាពរបស់ នាយ ត្បែង ដោយបញ្ជាក់ថា នាយ ត្បែង ជាតារាកំប្លែងដ៏កំសត់មួយរូបនៅស្ថានីយទូរទស្សន៏CTN ត្រូវបានលាចាកលោកហើយ។

លោក ហង្ស សំណាង បានបញ្ជាក់ឲ្យដឹងទៀតថា នាយ ត្បែង ទទួលមរណៈភាពនេះដោយសារគ្រោះថ្នាក់ចរាចរណ៏កាលពីសប្តាហ៏មុន ខណៈធ្វើដំណើរទៅច្រៀងនៅខេត្តស្វាយរៀង បន្ទាប់មកលោកក៏បានទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យក្រោយជួបគ្រោះថ្នាក់ភ្លាមៗ។

គួរឲ្យសោកស្តាយដែលស្ថានភាពធ្ងន់ធ្ងរពេក ទើបលោកលាចាកលោកតែម្តង គឺនៅថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ២០២២នេះ ។ ចំណែកអ្នកលេងក្នុងបណ្តាញសង្គមនាំគ្នាចូលរួមរំលែកទុក្ខដ៏ក្រោមក្រំនេះគ្រប់គ្នា៕

ដកស្រង់ពី៖Sabay