បណ្តាញសង្គម

ពេល Live បកស្រាយចចាមអារ៉ាមស្នេហា Tao ឆ្លៀតដៀមដាមដល់ Kris ដែលកំពុងជាប់ពន្ធនាគារ?

ថ្មីៗនេះ ឈ្មោះរបស់ Huang Zitao និង Xu Yiyang បានផុសព្រាតពេញបណ្ដាញសង្គម ដោយសារបែកធ្លាយរូបភាពនៃដំណើរកម្សាន្តរួមគ្នា ព្រមទាំងរូបភាពគេថតបានថាពួកគេស្និទ្ធនឹងគ្នាខ្លាំង ធ្វើឲ្យមហាជននាំគ្នាសង្ស័យថាទំនងជាពួកគេស្រឡាញ់គ្នា។

ប៉ុន្តែគ្រប់យ៉ាងត្រូវបានបញ្ជាក់ហើយចេញពីមាត់សាមីខ្លួនគឺ Tao ដោយនិយាយថា ពួកគេគ្មានអ្វីនឹងគ្នានោះទេ។ ស្ថិតក្នុងវីដេអូ Live តារាប្រុសរូបនេះបានច្រានចោលទាំងស្រុងពីអ្វីដែលគ្រប់គ្នាលើកឡើងរវាងលោក និង Xu Yiyang។

លោកបានបញ្ជាក់ថារូប Profile លើ Weibo របស់លោកនោះ គឺលោកដាក់វាដោយសារវាជារូបស្អាត ហើយក៏សោកស្ដាយដែរ ដែលរឿងទាំងអស់នេះ វាយប្រហារខ្លាំងលើ Xu Yiyang។ Tao បានស្រែកបកស្រាយច្បាស់ៗថា៖ «ខ្ញុំមិនបាច់ត្រូវបកស្រាយអ្វីច្រើនទេ ខ្ញុំមិនមែនឧក្រិដ្ឋជន ហើយក៏មិនត្រូវជាប់គុកអីដែរ!

តើអ្នកដែលត្រូវចូលគុក មិនបានដេកលក់ស្រួលទេឬទេ?» គ្រាន់តែ តារាចិនរូបនេះលាន់មាត់បែបនេះភ្លាម មហាជនស្រាប់តែនឹកឃើញដល់ Kris ដែលបច្ចុប្បន្នកំពុងជាប់ពន្ធនាគារ ក្រោយជាប់ចោទពីករណីផ្លូវភេទនិងគ្រឿងញៀនផង។

ទោះជាយ៉ាងណា នេះមិនមែនជាលើកទី ១ទេ ដែល Huang Zitao លើកឡើងបែបបញ្ឆិតបញ្ឆៀងពី Kris ព្រោះកាលពីពេលដែល Kris ទើបចេញពី EXO ក៏ Tao ធ្លាប់ធ្លោយមាត់និយាយថា Kris ក្បត់ក្រុមដែរ។ ប៉ុន្តែនេះគ្រាន់តែរឿងអតីត ព្រោះយ៉ាងណាក្រោយមកពួកគេនៅតែជាបងប្អូនល្អដដែល។៕

ដកស្រង់ពី៖Sabay