អ្នកគាំទ្រពិតជារីករាយយ៉ាងខ្លាំងបន្ទាប់ពីតារាចម្រៀង និងជាតារាសម្ដែងឆ្នើមក្នុងពិភពកម្សាន្ដ កូរ៉េខាងត្បូង Park Bo Gum បានវិលត្រឡប់មកកាន់វិស័យសិល្បៈវិញហើយ ក្រោយខកខានប៉ុន្មានឆ្នាំចុងក្រោយនេះ។
Park Bo Gum បានចូលបម្រើជាតិ កាលពីខែសីហា ឆ្នាំ២០២០ ក្នុងនាមជាក្រុមតន្ត្រីកងទ័ពជើងទឹក ។ បន្ទាប់ពីទទួលភារកិច្ចចូលបម្រើក្នុងជួរយោធាត្រូវបានបញ្ចប់ ព័ត៌មានកូរ៉េបានចេញផ្សាយនៅថ្ងៃទី២១ កុម្ភៈនេះថាលោកបានបញ្ចប់កាតព្វកិច្ច និងបានវិលត្រឡប់មកកាន់វិស័យសិល្បៈជាថ្មីម្ដងទៀត។
យ៉ាងណាមិញក្រោយទទួលដំណឹងនេះរួចមក មហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំងជាមួយការវិលត្រឡប់ដ៏រំភើបសម្រាប់វត្តមាន Park Bo Gum ធ្វើឱ្យអ្នកគាំទ្រចែករំលែកជាច្រើនលើបណ្ដាញសង្គម និងនិយាយពាក្យស្វាគមន៍ទៅកាន់ Park Bo Gum៕
ដកស្រង់ពី៖Sabay