បណ្តាញសង្គម

ស្ដាយបំផុត! Nightbirde ម្ចាស់ប៊ូតុងមាស AGT ២០២១ ស្លាប់ហើយព្រោះជំងឺមហារីកធ្វើទុក្ខដល់កម្រិត

 Jane ‘Nightbride’ Marczewski ដែលជាម្ចាស់ប៊ូតុងមាសម្នាក់របស់កម្មវិធី America’s Got Talent បានទទួលមរណភាពហើយបន្ទាប់ពីរងទុក្ខ ដោយសារជំងឺមហារីក។ នេះបើតាមការចេញផ្សាយរបស់វិបសាយ TMZ។

ប្រភពជិតស្និទ្ធបានឲ្យដឹងថា ម្ចាស់ប៊ូតតុងមាសកម្មវិធី America’s Got Talent ឆ្នាំ ២០២១ គឺ Nightbride បានទទួលមរណភាពកាលពីថ្ងៃសៅរ៍ បន្ទាប់ពីបានព្យាបាលខ្លួនជាង ១ខែ ដោយសារតែជំងឺមហារីក ដែលរាលដាលដល់សួត ឆ្អឹងខ្នង និងថ្លើម។ Nightbride បានដកខ្លួនចេញពីកម្មវិធី “AGT” នៅពាក់កណ្ដាលរដូវកាល ពេលដែលនាងប្រកាសថា នាងត្រូវផ្ដោតលើសុខភាពនាងសិន។

នាងធ្លាប់បានរួចរស់ជីវិតពីជំងឺមហារីកសុដន់ ក្រោយពីបានធ្វើរោគវិនិច្ឆ័យកាលពីឆ្នាំ ២០១៧ ប៉ុន្តែនៅទីបំផុត ជំងឺកាចសាហាវនេះបែរជាវិលមកវិញក្នុងស្ថានភាពយ៉ាប់យ៉ឺនជាងមុនទៀត។ យ៉ាងណាមិញ ដំណឹងក្រៀមក្រំនេះ បានធ្វើឲ្យអ្នកគាំទ្រ ក៏ដូចជាក្រុមការងារកម្មវិធីមានការសោកស្ដាយជាពន់ពេក រកអ្វីប្រៀបផ្ទឹមពុំបានដែលមច្ឆុរាជផ្ដាច់សង្ខារនារីម្នាក់នេះក្នុងវ័យ ៣១ឆ្នាំ៕

ដកស្រង់ពី៖Sabay