បណ្តាញសង្គម

ភ្ញាក់ដូចគេជះទឹក! ស្ងាត់ៗប្រទះឃើញ Angelina Jolie មកលេងខ្មែរ ឡើងផ្អើលអ្នកសៀមរាប

មុននេះមានការភ្ញាក់ផ្អើលមួយបានផ្ទុះឡើង ស្របពេលទំព័រហ្វេសប៊ុក អ្នកខេត្តសៀមរាប បង្ហោះរូបភាព ៤សន្លឹក របស់កំពូលតារាហូលីវូដ Angelina Jolie ស្ថិតនៅក្នុងប្រទេសកម្ពុជា គឺទឹកដីអង្គរ។

ទំព័រហ្វេសប៊ុកខាងលើបានសរសេរពីលើរូបថា៖ «ស្ងាត់ៗ តារាហូលីវូដ អ្នកនាង Angelina Jolie អញ្ជើញមកទស្សនាប្រាសាទអង្គរ ក្នុងខេត្តសៀមរាប» ក្នុងរូបភាព ក្រៅពីតារាសម្ដែងរូបនេះ ក៏ឃើញមានវត្តមានអ្នកស្រី អ៊ឹង លួង ដែលជាមិត្តល្អ ព្រមទាំងអាជ្ញាធរនៃតំបន់អង្គរមួយចំនួនផងដែរ។ ដោយឡែកពីក្រោមរូបភាព ក៏ឃើញថាមានអ្នក Comment សួរថាតើ Angelina មកពេលណា?

តបនឹងសំណួរម្ចាស់ផេក បញ្ជាក់ថា «ម្សិលមិញ»។ បន្ថែមពីលើនេះក៏មានអ្នកបន្ថែមដែរថា Angelina មកចូលរួមមង្គលការគេ កាលពីប៉ុន្មានថ្ងៃមុននេះ។ ជាក់ស្ដែង ក៏នៅឃើញមានរូបភាពជាច្រើនទៀត ដែលបានថតជាប់នូវសកម្មភាពនៃដំណើរកម្សាន្តរបស់នាង ចេញពីភ្ញៀវទេសចរដែលបានទៅកម្សាន្តនៅទីនោះ។

យ៉ាងណាមិញ គេនៅមិនទាន់ដឹងច្បាស់ពីមូលហេតុនៃការមកកាន់ប្រទេសកម្ពុជារបស់តារាហូលីវូដរូបនេះទេ ព្រោះមិនដឹងថាជាការមកលេងធម្មតា ឬមានកិច្ចការអ្វីសំខាន់ មានតែបន្តរង់ចាំព័ត៌មានបញ្ជាក់ជាបន្ត៕

ដកស្រង់ពី៖Sabay