បណ្តាញសង្គម

ទ្រាំលែងបានហើយ! អ្នកគាំទ្រ BLACKPINK ចាប់ផ្ដើមដំឡើងសរសៃកដាក់ YG ម៉ាំងៗ

នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ អ្នកគាំទ្រម្នាក់របស់ BLACKPINK បានបង្កើត Post មួយលើបណ្ដាញសង្គម ដោយបង្ហាញពីភាពមិនពេញចិត្ត និងត្អូញត្អែរចំពោះផលិតកម្ម។

អ្នកគាំទ្រម្នាក់នេះបានសរសេរថា៖ «ពួកគេ (BLACKPINK) គឺជាក្រុមដែលបង្កើតតាំងពីឆ្នាំ ២០១៦ ប៉ុន្តែទើបមានបទចម្រៀង ២៣បទទេ។ ពិតជាគួរសរសើរដែរ ដែលក្រុមនៅរក្សាភាពល្បីល្បាញជាប់។ ខ្ញុំសង្ឃឹមថាផលិតកម្ម សូមជួយធ្វើអីខ្លះមក»។

មានមនុស្សមិនតិចទេ នាំគ្នាយល់ស្របនឹងការលើកឡើងនេះ ដោយខ្លះបន្ថែមការយល់ឃើញថា៖

-«ពួកគេ Debut ៧ឆ្នាំហើយ ខ្ញុំសង្ឃឹមថាពួកគេបានចេញមុខ Promote ឲ្យញឹកជាងនេះនៅកូរ៉េ»

-«បើពួកគេ Promote តិចដដែល ពិបាកធ្វើ Fan ណាស់»

-«និយាយតាមត្រង់ ក្រុមផ្សេងគេទើបបង្កើត ១ឆ្នាំ ២ឆ្នាំផង គេមានបទឡើងច្រើនណាស់»

-«YG គួរតែបើកភ្នែកមើលខ្លះហើយ»

-«វាជារឿងអស្ចារ្យណាស់ ដែលក្រុមនៅតែស្ថិតនៅលំដាប់កំពូលទោះមិនសូវមានបទចេញ»

-«ចង់ថា ខ្ញុំមិនមែន Fan ផង តែនៅស្គាល់បទរបស់ពួកគេគ្រប់បទ (ក្នុងន័យបទតិចដូច្នេះមិនពិបាកចាំ)»

-«អត់ចេញបទថ្មីឲ្យក្រុម អត់មាន Comeback ឲ្យតារា ចង់សួរថា ធ្វើអីរាល់ថ្ងៃហ្នឹង, YG?»

-«ខ្ញុំគិតថា BLACKPINK មានបទតិច តែសុទ្ធតែជាបទខ្លឹមៗ ខ្ញុំចេះទាំងអស់»

-«Sad ខ្លាំងណាស់ Debut ៧ឆ្នាំហើយ មានចម្រៀងតែ ២៣បទ»

-«ពួកគេសុទ្ធតែជាសមាជិកដែលមានទេពកោសល្យខ្ពស់ខ្លាំង គួរមានអ្វីពិសេសសម្រាប់ពួកគេបន្ថែមលើសនេះ»៕

ដកស្រង់ពី៖Sabay