បណ្តាញសង្គម

កុំមើលរំលង! ស្នាដៃថ្មី «បាត់គោចួបស្នេហ៍» របស់ កវី/តារាចម្រៀងវ័យក្មេង ពេជ្ជរិទ្ធទើបចេញពីរោះមិនធម្មតា

ក្រោយក្រុមបំបែក ពេជ្ជរិទ្ធ បានចេញបទថ្មីបែបស្រុកស្រែមានចំណងជើងថា «បាត់គោចួបស្នេហ៍» អង្រួនបេះដូងអ្នកស្ដាប់ ពិសេសអ្នកដែលជា Fan សំឡេងរបស់លោក។

បទទោលថ្មីនេះជាការនិពន្ធគ្រប់មុខ ពោលតាំងពីបទភ្លេង និងទំនុកច្រៀង សុទ្ធតែចេញពីគំនិត និងស្នាដៃផលិតរបស់ កវី/តន្ត្រីករ/តារាចម្រៀងវ័យក្មេង ម៉ម ពេជ្ជរិទ្ធ ទាំងអស់។

ប៉ុន្តែសម្រាប់ទំនុកច្រៀងនេះ ក៏មានការចូលរួមសហការនិពន្ធរបស់ លោក កៅ សេដា ដែរ។ បទភ្លេងពិតជាពីរោះ ឯអត្ថន័យវិញ គឺផ្ដោតលើស្នេហាស្រុកស្រែ ថ្លែងពីកំលោះជនបទម្នាក់ដែលង់ស្នេហ៍ក្រមុំគេម្នាក់ ពេលចួបដោយចៃដន្យ ក្រោយដើររកគោ។ បទចម្រៀងបែបរីករាយនេះបន្សល់ទុកនូវតែអារម្មណ៍ល្អពេលស្ដាប់ហើយ អមជាមួយនឹងសំឡេងគ្រលួចរបស់ ពេជ្ជរិទ្ធ ស្ដាប់ហើយសល់តែស្នាមញញឹម៕

ដកស្រង់ពី៖Sabay