បណ្តាញសង្គម

ជួបគ្នាថ្ងៃនេះ ស្រាប់តែធ្លាយចម្លើយពិតទាក់ទងការវិលចូលសិល្បៈវិញ ឬអត់​ របស់តារាស្រីទាំងបីដួង

តារាសម្ដែងស្រីល្បីឈ្មោះនៅអំឡុងទសវត្ស២០០០ ចំនួន៣ ដួង គឺអ្នកនាង សារ៉ាយ សក្ខណា អ្នកនាង ដាញ់ ម៉ូលីកា និងអ្នកនាង កែវ ពេជ្រពិសី កំពុងជួបជុំគ្នាបង្កើតបរិយាកាសដ៏សប្បាយរីករាយមួយនៅរមណីយដ្ឋានភ្នំប្រសិទ្ធិ។

យោងតាមគណនីFacebook របស់អ្នកនាង សារ៉ាយ សក្ខណា នៅរសៀលថ្ងៃទី២២ ខែកុម្ភៈ តារាទាំង៣ដួងដែលពេលនេះខ្លះមានកូនម្នាក់១ និងខ្លះ២ទៅហើយនោះ នៅតែរក្សាមិត្ដភាពពួកគេបានយ៉ាងល្អក្នុងរយៈពេលប្រមាណ២០ឆ្នាំមកនេះ។

តាមការសង្កេត សម្រេស់តារាស្រី កែវ ពេជ្រពិសី នៅតែស្រស់ស្អាត ប៉ុន្ដែពេលនេះនាងហាក់ខ្លាចកាមេរ៉ាណាស់ សូម្បីតែកាមេរ៉ាទូរស័ព្ទ ព្រោះព្រោះគីឡូអ្នកនាងឡើងមិនធម្មតា បន្ទាប់ពីសម្រាលបានកូនប្រុសម្នាក់ដែលជាចំណងដៃរួមឈាមរបស់នាងជាមួយស្វាមីដែលជាអនិកជនខ្មែររស់នៅប្រទេសកាណាដា។

រីឯអ្នកនាង សារ៉ាយ សក្ខណា ក្នុងនាមជាម្ចាស់ផ្ទះដែលមិត្ដភក្ដិទាំងពីរបានទៅលេងដល់ហាងលក់ដូររបស់ម្ដាយដល់រមណីយដ្ឋានភ្នំប្រសិទ្ធិនោះ ក៏អះអាងថា ត្បិតថាគ្រួសារទាំងបីរស់នៅផ្ទះដោយឡែក និងឆ្ងាយពីគ្នា ប៉ុន្ដែទំនាក់ទំនងល្អពួកនាងនៅតែមានដដែល។

តារាសម្ដែងស្រីទាំងបីដួងដែលប្រែឈ្មោះពីកញ្ញា ទៅជាអ្នកម៉ាកវ័យវៃឆ្លាតវិញនោះ សុទ្ធតែមានស្វាមីអនិកជន និងបានចេញទៅរស់នៅក្រៅប្រទេស ហើយថ្ងៃនេះពួកគេបាននាំស្វាមី ព្រមទាំងកូនជួបជុំគ្នាសប្បាយនៅស្រុកខ្មែរ ហើយពួកគេក៏មានគម្រោងចេញទៅក្រៅប្រទេសវិញក្នុងពេលឆាប់នេះដែរ៕

 

ដកស្រង់ពី៖Sabay