បណ្តាញសង្គម

ចង់ក្លាយជាមនុស្សមានសំណាងក្នុងរឿងស្នេហាទេ? នេះជាអាថ៌កំបាំងបង្កើតក្ដី​សុខរបស់ ម៉ារីម៉ា

តារាប្រុសស្រី២រូប ដែលប្រជាជនកម្ពុជាតែងហៅថា Dingdong Dantes (សូជីអូ) និង Marian Rivera (ម៉ារីម៉ា) គឺជាគូស្នេហ៍តារាគំរូប្រចាំប្រទេសហ្វីលីពីន ដែលបានធ្វើឲ្យមហាជនជាច្រើនលួចច្រណែន សរសើរនឹងស្នេហាភក្ដីរបស់អ្នកទាំង ២ជាខ្លាំង។

បន្ទាប់ពីផ្ដើមស្នេហ៍នឹងគ្នាអស់រយៈពេលជាច្រើនឆ្នាំមក ក្ដីស្រឡាញ់ដែលអ្នកទាំង២មានឲ្យគ្នា កាន់តែមានទំហំធំធេង បើទោះមានកូន ២ ទៅហើយក្ដី ខុសពីប្ដីប្រពន្ធផ្សេងទៀត។ កត្តានេះបានធ្វើឲ្យគ្រប់គ្នាហាក់ចង់ដឹងពីគន្លឹះថែរក្សាចំណងស្នេហ៍ឲ្យនៅស្ថិតស្ថេរដូចពួកគេណាស់។

ឆ្លើយតបនឹងចម្ងល់នេះ Marian Rivera ឬម៉ារីម៉ា និយាយថា៖ "ខ្ញុំជឿថា ស្នេហាមិនមែនកើតចេញពីមនុស្សតែម្នាក់នោះទេ ទាល់តែមនុស្ស២នាក់បង្កើតរួមគ្នា ទើបវាអាចក្លាយជាក្ដីស្រឡាញ់ពិតប្រាកដ។ ជាបទពិសោធខ្ញុំផ្ទាល់ ប្រសិនបើស្រឡាញ់មនុស្សម្នាក់ យើងត្រូវតែហ៊ានប្ដូរផ្ដាច់ ប្រគល់ក្ដីស្រឡាញ់ ឥតលាក់លៀមទៅកាន់ម្នាក់នោះ ដូចនេះទើបចុងបញ្ចប់យើងមិនស្ដាយក្រោយ”។

ទោះជាយ៉ាងណាសុភមង្គលពិតប្រាកដ ត្រូវតែកើតចេញពីភាគីទាំងសងខាង ហើយច្បាស់ណាស់ជីវិតស្នេហា តែងតែមានរឿងរ៉ាវល្អក់កករ ប៉ុន្តែវានឹងនៅតែរស់រាន ដរាបណាដៃគូទាំង២ចេះយល់ពីគ្នា និងអត់ឱនឲ្យគ្នាទៅវិញទៅមក។ សម្រាប់ប្ដីប្រពន្ធ សូជីអូ ម៉ារីម៉ា និងកូនប្រុសស្រីវិញតែងផ្ដល់ភាពកក់ក្ដៅឲ្យគ្នា និងឆ្លៀតចំណាយពេលមានតម្លៃជាមួយគ្នាក្នុងឱកាសពិសេសជានិច្ច ហើយនេះក៏ជាយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាពក្នុងការរឹតចំណងសុភមង្គលក្នុងគ្រួសារដែរ៕

ដកស្រង់ពី៖Sabay