បណ្តាញសង្គម

ទើបផ្ទុះបទ “ទើបបែកសង្សារ” ឥឡូវ Tho Meet ជួបជាមួយ សួស វីសា ដាក់១ទៀតហើយ

តារាចម្រៀងស្រីវ័យកណ្ដាលរបស់ផលិតកម្មរស្មីហង្សមាស សួស វីសា ដែលទើបឆក់យកភាពលេចធ្លោររបស់ខ្លួនក្នុងចង្កោមអ្នកចម្រៀងតាមរយៈបទ "ទើបបែកសង្សារ" រំលឹកថា បទដែលទើបផ្ទុះនោះ គឺជាស្នាដៃនិពន្ធទាំងទំនុកច្រៀង និងបទភ្លេងដោយលោក Tho Meet។

ក្នុងឱកាសជួបលោក Tho Meet នៅស្ទូឌីយោម្សិលមិញ សួស វីសា និយាយថា មានបញ្ហាបំពង់កតិចតួចក៏មិនជាអ្វី ហើយថ្ងៃនេះនាងបានមកថតបទថ្មីជាមួយលោក Tho Meet ដែលអ្នកនាងហៅថាជាគ្រូរបស់នាងទៀតផង។ សួស វីសា៖ “បទ ទើបបែកសង្សារ" គាត់ជាអ្នកធ្វើទាំងអស់ និយាយទៅគឺពីរោះខ្លាំង។ ថ្ងៃនេះ យើងទាំងពីរនាក់ មានបទពីរោះទៀតហើយ ចាំអ៊ុតមើលទាំងអស់គ្នា...ឆាប់ៗនេះ”។

បច្ចុប្បន្នលោក Tho Meet គឺជាអ្នកនិពន្ធទំនុកច្រៀង និងភ្លេង លេចធ្លោរមួយរូបប្រចាំនៅផលិតកម្មរស្មីហង្សមាស។ លោក បានផលិតបទភ្លេងសម្រាប់តារាចម្រៀងល្បីៗជាច្រើននាក់នៅក្នុងផលិតកម្ម គឺមានដូចជាលោក ឆន សុវណ្ណារាជ អ្នកនាង សុគន្ធ នីសា ឱក សុគន្ធកញ្ញា និងអ្នកនាង សួស វីសា ជាដើម៕

ដកស្រង់ពី៖Sabay