បណ្តាញសង្គម

សួ វិចិត្រ បង្កើតកំណត់ត្រាក្លាយជាម្ចាស់ពាន Beat The Best ដំបូងបង្អស់នៅកម្ពុជា

កាលពីយប់ថ្ងៃទី ០៦ ខែមីនា ឆ្នាំ២០២២ កម្មវិធីប្រកួតចម្រៀងលំដាប់ពិភពលោក Beat The Best បានឈានដល់វគ្គផ្ដាច់ព្រ័ត្រ ក៏ដូចជាបានរកឃើញម្ចាស់ពានរង្វាន់អស្ចារ្យហើយបន្ទាប់ពីដំណើរការអស់រយៈពេលជាច្រើនខែ។

ដោយឡែកឈាន ដល់វគ្គផ្ដាច់ព្រ័ត្រ មានបេក្ខជនឆ្នើម ៤រូប ដែលមានសមត្ថភាពអស្ចារ្យលើសគេ ដោយក្នុងនោះរួមមាន៖ -ឈាន ជាលឿយ (អាយុ ១៨ឆ្នាំ) -ពេជ្រ ម់េងលី (អាយុ ២១ឆ្នាំ) -សួ វិចិត្រ (អាយុ ២៦ឆ្នាំ) -អ៊ីម ថៃ (អាយុ ២៧ឆ្នាំ) ជាក់ស្ដែង ម្ចាស់ជយលាភី និងជាម្ចាស់ប្រាក់រង្វាន់ ១៥០០០ដុល្លារ ក៏បានរកឃើញដែរ នោះគឺ បេក្ខជន សួ វិចិត្រ ដែលទទួលបានសារសំឡេងច្រើនលើសគេពីអ្នកគាំទ្រជាច្រើននាក់។

នេះគឺជាប្រវត្តិសាស្ត្រថ្មីសន្លាងប្រចាំកម្មវិធី ហើយ វិចិត្រ ក៏ក្លាយជាជើងឯកដំបូងគេដែរក្នុងប្រទេសកម្ពុជា ដែលឈ្នះពីការប្រកួតកម្មវិធី Beat The Best រដូវកាលទី ១ នេះ៕

ដកស្រង់ពី៖Sabay