បណ្តាញសង្គម

សម្ពោធស្នាដៃទី ១ នៅផលិតកម្មថ្មី Jay Park ប្រកាសចេញបទជាមួយ IU ដែលជា Crush

នៅថ្ងៃទី០៧ ខែមីនានេះ ផលិតកម្មថ្មីរបស់ Jay Park គឺ MORE VISION បានចេញសេចក្ដីប្រកាសថ្មីមួយលើបណ្ដាញសង្គមផ្លូវការរបស់ខ្លួន។

សេចក្ដីជូនដំណឹងបានបញ្ជាក់ព័ត៌មានពិសេសមួយគឺ បទថ្មីមានចំណងជើងថា «GANADARA» ដែលជាការសហការច្រៀងរវាង Jay Park និង IU នឹងចេញផ្សាយនៅថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះ។

ជាដំណឹងល្អសម្រាប់អ្នកគាំទ្រ ហើយក៏ជាឱកាសពិសេសដែលអ្នកគាំទ្របានឃើញ Jay Park បានច្រៀងសហការជាមួយនឹង IU អ្នកដែលលោកលើកថាជា Ideal Type។ រង់ចាំតាមដានបទថ្មីនេះទាំងអស់គ្នា៕

ដកស្រង់ពី៖Sabay