បណ្តាញសង្គម

សុក សុភា ថាជារឿងអយុត្តិធម៌បំផុត ឈាន ជាលឿយ ទើបសមជាអ្នកលើកពានយប់មិញ

ជាការពិតណាស់កម្មវិធីប្រកួតចម្រៀងដំបូងនៅកម្ពុជា Beat The Beast បានបញ្ចប់ទៅដោយ យ៉ាងរលូនកាលពីយប់ថ្ងៃទី៦ម្សិលមិញនេះ ដោយម្ចាស់ពានបានទៅលើកម្លោះសម្បុរស្រអែម ស្រស់ សួ វិចត្រ។

ទន្ទឹមនឹងភាពជោគជ័យដ៏ធំធេងសម្រាប់កម្លោះរូបនេះ សម្រាប់តែនៅរសៀលថ្ងៃទី៧ មីនា នេះ សុក សុភា ដែលជាអតីតតារាសម្ដែងល្បីឈ្មោះកម្ពុជាបង្ហោះសារយ៉ាងវែងទម្លាយអារម្មណ៍ពិតរបស់ខ្លួនចំពោះបេក្ខភាពមួយរូបផ្សេងទៀតគឺ ឈាន ជាលឿយ។ សុក សុភា បានរៀបរាប់ក្នុងនាមជាអ្នកស្ដាប់ និងតាមដានដោយផ្ទាល់ជាច្រើន សប្ដាហ៍កន្លងមកនេះ សុភា ពិតជាបង្ហាញសោកស្ដាយយ៉ាងខ្លាំងចំពោះសមត្ថភាពខ្លាំងកម្រិត ជាលឿយ មិនអាចគ្រងតំណែងជាម្ចាស់ពានបាន។

លើសពីនេះ សុភា សង្កត់ថាវាពិតជារឿងដ៏អយុត្តិធម៌បំផុតសម្រាប់ ជាលឿយ គួរណាតែ ជាលឿយទេ ដែលត្រូវលើកពាន ព្រោះផ្អែកទៅលើ ការតាមដានរាល់សប្ដាហ៍សមត្ថភាព ជាលឿយ ពិតជាខ្លាំងមិនធម្មតាមាន Style បកស្រាយ ចម្រៀងថ្មីៗ ពិសេសអាចច្រៀងបានគ្រប់ទម្រង់។

សុក សុភា ៖ “ សម្រាប់ខ្ញុំជាអ្នកមើលហើយស្ដាប់ រាល់ក្មួយច្រៀងរាល់សប្ដាហ៍ គឺជារឿងអយុត្តិធម៌សម្រាប់ក្មួយប្រុស ឈាន ជាលឿយ មែនទែន ក្មួយមានទឹកដមសម្លេង ខ្លាំងជាងគេ សម្លេងស្តាយមិនដដែលៗទេ បន្ថែមទាំង រូបសម្បត្តិស្រស់ស្អាត កំពស់ខ្ពស់ សម្លេងដូរបទបែនគ្រប់ទម្រង់ ពិសេសនៅក្មេងអាយុ១៨ឆ្នាំ ធ្វើបានប៉ុន្នឹងគឺជារឿងដែលគួរតែ អោយក្មួយជាប់ទើបត្រឹមត្រូវ”៕

ដកស្រង់ពី៖Sabay