បណ្តាញសង្គម

នាយក្រិន ធ្វើ​ខួប​កំណើត ​ឲ្យ​ភរិយា បង្កើន​ភាព ​ផ្អែម​ល្ហែម

ភ្នំពេញ៖ តារាកំប្លែងប្រចាំ ក្រុមនាយ កុយ រាងតូចល្អិត នាយ ក្រិន បន្ទាប់ពីបានរៀបការ មានភរិយាទី២ មកគេឃើញ តារាកំប្លែងរូបនេះ មានទឹកមុខ ស្រស់ស្រាយ សប្បាយចិត្ត និងមានសុភមង្គល មិនចាញ់ គូស្វាមីភរិយា ដទៃឡើយ ។

ជាក់ស្តែងកាល ពីពេលថ្មីៗនេះ តារាកំប្លែងមាឌតូចល្អិត តែសម្ដីធំរូបនេះ បានចំណាយទុនរៀបចំ ពិធីជប់លៀង ខួបកំណើតឲ្យ ភរិយាបណ្តូលចិត្ត ដើម្បីរឹតចំណងស្នេហ៍ ឲ្យកាន់តែផ្អែមល្ហែម ថែមមួយកម្រិតទៀត ។ នៅពេលថ្មីៗនេះ តារាកំប្លែង នាយក្រិន បានរៀបចំ ជប់លៀង ខួបកំណើត ឲ្យភរិយារូបស្រស់ នៅក្នុងហាង KTV មួយកន្លែង នៅទីក្រុងភ្នំពេញ ជួបជុំជាមួយ មិត្តសិល្បៈ យ៉ាងសប្បាយរីករាយ ដើម្បីយកចិត្តយកថ្លើមភរិយា ឲ្យកាន់តែ ស្រលាញ់ថ្នាក់ថ្នមលោក ថែមមួយកម្រិតទៀត ។

បន្ទាប់ពីតារា កំប្លែងរូបនេះ បានសម្រេចចិត្ត ចូលរោងការ ជាមួយភរិយាទី២មក គេសង្កេតឃើញថា តារារូបនេះ មានក្តីសុខ សុភមង្គល ខ្លាំងណាស់ ហើយជារឿយៗ លោកតែងតែ ចំណាយពេលសម្រាប់ ដើរកម្សាន្តជាមួយភរិយា បង្កើនចំណងស្នេហ៍ ឲ្យកាន់តែផ្អែមល្ហែម និងស្ថិតស្ថេរ ជារៀងរហូត ដើម្បីបញ្ចៀស ការបែកបាក់។ ហេតុដូចនេះហើយ លោកតែងតែ ចំណាយពេលវេលា និងប្រាក់កាស ធ្វើយ៉ាងណា ឲ្យភរិយាសប្បាយចិត្ត និងមានសុភមង្គល កាន់តែច្រើន បើទោះជា លោកមានរូបរាង ខុសពីបុរសដទៃក៏ដោយ តែសម្រាប់ទឹកចិត្ត លោកមិនខុសពីបុរស ដែលមានកាយសម្បទា គ្រប់គ្រាន់ឡើយ ៕

ដកស្រង់ពី៖ khmer-note