បណ្តាញសង្គម

បេក្ខនារី ៣ រូប លេចធ្លោជាងគេ ពេលចេញមុខនៅ Cambodian Idol សប្ដាហ៍ដំបូង

Cambodian Idol បានវិលមកវិញហើយនៅរដូវកាលថ្មី ដោយមានការចូលរួមពីសំណាក់បេក្ខជន បេក្ខនារីជាច្រើន រង់ចាំបង្ហាញសមត្ថភាពច្រៀងនៅចំពោះមុខគណៈកម្មការទាំង ៤ ប្រចាំឆ្នាំ ២០២២ រួមមាន អ្នកនាង ឱក សុគន្ធកញ្ញា លោក ណុប បាយ៉ារិទ្ធិ លោក ឆន សុវណ្ណរាជ និងកញ្ញា សុខ សីឡាលីន។

ចំណែកបេក្ខជនចូលរួម មកពីគ្រប់ទិសទី ទាំងក្នុងរាជធានីភ្នំពេញ និងបណ្ដាខេត្តនានា។ ដោយឡែក ក្នុងចំណោមអ្នកដែលបានឡើងបង្ហាញសំនៀង នៅក្នុងបន្ទប់ Audition ពីមុខគណៈកម្មការទាំង ៤ មាន បេក្ខនារី ៣ រូបដែលមានភាពលេចធ្លោជាងគេ រួមមាន៖ ជាការពិត ការបង្ហាញនៅពេលនេះរបស់ រតនៈ គ្រាន់តែដើម្បីចង់ញ៉ាំកម្មវិធីឲ្យកាន់តែមានភាពរីករាយ។

សំឡេងរបស់នាង ពិតជាឥតខ្ចោះស្រាប់ហើយ ប៉ុន្តែនាងនៅមានសមត្ថភាពពិសេសមួយទៀតពីធម្មជាតិ នោះគឺការនិយាយលេងសើចបែបកំប្លែង បញ្ចេញទឹកមុខស្ងួត ធ្វើឲ្យគណៈកម្មការទាំង ៤ សើច ពេញបន្ទប់។ ឡើងប្រឡងបើកឆាកពេលនេះ រតនៈ ជ្រើសបទ «ត្រឹមអ្នកស្គាល់គ្នា» ដែលជាបទរបស់នាងផ្ទាល់។

១. កញ្ញា ឈីន រតនៈ


 

អ្វីដែលគ្រប់គ្នាភ្ញាក់ផ្អើលនោះ គឺនៅពេលដឹងថា ស្រីណែត ជា កូនស្រីរបស់កំពូលតារាកំប្លែងប្រចាំប្រទេសកម្ពុជា «លោកជួង ជី ហៅ នាយកុយ»។ ក្រៅពីមានទឹកដមសំឡេងពីរោះ នាងក៏មានភាពក្លាហាន ចាប់ចិត្តគណៈកម្មការទាំង ៤ ដែរ។ រឹតតែមិនគួរឲ្យជឿទៅទៀតនោះ បេក្ខភាពរូបនះ មកប្រកួតមិនឲ្យ នាយ កុយ ដែលជា ឪពុកដឹងនោះទេ គឺនាងចង់ឲ្យលោកមានភាពភ្ញាក់ផ្អើល។

២. ជី ស្រណែត


ប្រិយមិត្តមួយចំនួន ច្បាស់ជាធ្លាប់ស្គាល់ បេក្ខនារីរូបនេះហើយ បើសិនអ្នកជាអ្នកដែលធ្លាប់ស្ដាប់បទ Cover «ផ្លូវណាទៅផ្ទះម៉ែក្មេក» ព្រោះពេលនោះមានការផ្ទុះខ្លាំងទាំងលើ TikTok និង Facebook។ ទោះមានឧបសគ្គច្រើនយ៉ាងណា ក៏នាងមិនចុះចាញ់ ដោយលើកនេះ នីតា សម្រេចចូលប្រកួតក្នុងកម្មវិធីប្រឡងច្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី ៤។

សមត្ថភាពអស្ចារ្យនៃការប្រើសំឡេងរបស់នាង ត្រូវបានបង្ហាញយ៉ាងលះ តាមរយៈបទ «ខ្លាចឃ្លាត» រហូតគណៈកម្មការពេញចិត្ត និងនិយាយថា "NO” មិនកើតឡើយ៕

៣. កញ្ញា មាស នីតា


ដកស្រង់ពី៖Sabay