បណ្តាញសង្គម

សុខ ពិសី បរិច្ចាគថវិកា ៣ ០០០ ដុល្លារជូនដល់កាកបាទក្រហមកម្ពុជា ជួយពលរដ្ឋទីទ័លក្រ

 

តារាចម្រៀងកញ្ញា សុខ ពិសី បានចូលរួមបរិច្ចាគថវិកាចំនួន ៣ ០០០ ដុល្លារជូនដល់កាកបាទក្រហមកម្ពុជា ដើម្បីជួយសម្រាលទុក្ខប្រជាពលរដ្ឋទីទ័លក្រ។

តារាចម្រៀងសំនៀងផ្អែម កញ្ញា សុខ ពិសី បានថ្លែងប្រាប់ “កម្ពុជាថ្មី” នាព្រឹកថ្ងៃនេះថា កញ្ញាបានសូមចូលរួមបរិច្ចាគថវិកាចំនួន ៣ ០០០ ដុល្លារជូនដល់កាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២២។

កញ្ញាសង្ឃឹមថា ការចូលរួមចំណែកនេះ នឹងបានជួយសម្រាលទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋទីទ័លក្របានមួយកម្រិត។ ជាការកត់សម្គាល់ នេះពុំមែនទើបជាលើកទីមួយនោះទេសម្រាប់តារាចម្រៀងកញ្ញា សុខ ពិសី ដែលបានចូលរួមជួយដល់កិច្ចការងារសង្គម និងមនុស្សធម៌ផ្សេងៗ ដូចការបរិច្ចាគដល់ចាស់ជរា ក្មេងកំព្រា និងប្រជាពលរដ្ឋជួបការខ្វះខាតជាដើម។

សូមជម្រាបថា ក្នុងឱកាសខួបទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២២នេះ មានប្រធានបទ “ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ដោះស្រាយបញ្ហាប្រឈមនានា និងបន្តពង្រឹងភាពធន់សហគមន៍”៕

ដកស្រង់ពី៖ កម្ពុជាថ្មី