បណ្តាញសង្គម

បើកឆាកដំបូង កំលោះ២រូប ទាក់ចិត្តគណៈកម្មការស្លុងអារម្មណ៍តាមបទចម្រៀង

 បើកឆាកស្វាគមន៍សប្ដាហ៍ដំបូងនៃការវិលត្រឡប់មកវិញជាមួយកម្មវិធីលំដាប់ពិភពលោក Cambodian Idol រដូវកាលទី៤ បេក្ខជនលេចធ្លោ២រូបបានចង់ចិត្តគណៈកម្មការទាំង៤ និងមហាជនរាប់លាននាក់ ជាមួយសមត្ថភាពប៉ិនប្រសប់ សំឡេងពីរោះរណ្ដំ។

 

 

១.ថុល សុភិទិ 

 

 

 ថុល សុភិទិ ជាបេក្ខជនមកពីរាជធានីភ្នំពេញ មានអាយុ២៥ឆ្នាំ បច្ចុប្បន្ន កំលោះអ្នកភ្នំពេញរូបនេះ មានអាជីពជា អ្នកចម្រៀង នេះមិនមែនជាលើកទី១ទេ ដែលកំលោះសង្ហារូបនេះចូលប្រកួតកម្មវិធី ចម្រៀងដោយ កន្លងមក ភិទិ ធ្លាប់បានចូលប្រកួតកម្មវិធី Cambodian Idol រួចម្ដងហើយ។ ផ្អែកលើសមត្ថភាព លេងហ្គីតា សំឡេងផ្អែមស្រទន់ ពូកែថ្មមលួងលោម ក្នុងបទចម្រៀង “ចាំចម្លើយ” ភិទិ ឆក់បេះដូង គណៈកម្មការទាំង៤ និងប្រិយមិត្ត ទទួលបានជោគជ័យ Yes ៤ ជាមួយសន្លឹកមាស។

 

២.ភៀន ភារិន

 

 

ភៀន ភារិន បេក្ខជនមកពីខេត្តបាត់ដំបង់ បានសាងភាពលេចធ្លោ ធ្វើឱ្យគណៈកម្មការរីករាយសណ្ដាប់ ចម្រៀងរបស់លោកជាមួយភាពរស់រវើក ពាក្យពេចន៍កំប្លែងក្នុងបទ “ខ្ចីលុយម៉ែក្មេក” គណៈកម្មការ បង្ហាញស្នាមញញឹមព្រមៗគ្នាបន្ទាប់ពីបាន ភារិន បកស្រាយ៕ 

ដកស្រង់ពី៖ Sabay