បណ្តាញសង្គម

ក្រុមហ៊ុនអាកាសចរណ៍អាមេរិក ចេញមុខសុំទោស ក្រោយបុគ្គលខ្លួនដេញ DJ Soda ចេញពីយន្ដហោះ

តារាល្បីឈ្មោះប្រចាំ កូរ៉េ ខាងត្បូង DJ Soda ថ្លែងប្រាប់អ្នកគាំទ្រថា American Airlines បានធ្វើការសុំទោសនាង ក្រោយមានបុគ្គល ហាមឃាត់នាងចុះពីលើយន្តហោះ ដោយសារនាង ស្លៀកខោមានពាក្យមិនសមរម្យ (Fuck)។

DJ SODA ឈ្មោះពិត Hwang So Hee អាយុ ៣៤ ឆ្នាំ បានទទួលការសុំទោសពីក្រុមហ៊ុន អាកាសចរណ៍ដែលបានបណ្តេញនាងចេញពីយន្តហោះដោយសារតែនាងស្លៀកខោដែលមានពាក្យមិនសមរម្យជាភាសាអង់គ្លេស។

របាយការណ៍ថ្ងៃទី ៩ ខែឧសភា ដោយ Maeil Business Star Today បានបង្ហាញថាក្រុមហ៊ុន Blue ដែលជាទីភ្នាក់ងារនៅពីក្រោយ DJ SODA បានទទួលអ៊ីមែលសុំទោសពីអ្នកគ្រប់គ្រងសេវាកម្ម អតិថិជនរបស់ American Airlines (AA)។

រម្លឹកផងដែរថាកាលពីថ្ងៃ២៦ ខែមេសា DJ Soda បានបង្ហោះសារលើ Instagram ថានាងត្រូវបានបុគ្គលក្រុមហ៊ុនអាកាសចរណ៍បង្អាក់ដំណើររបស់នាងដោយបានដេញនាងចេញពីយន្ដហោះ ឱ្យនាង រងចាំជើងយន្ដក្រោយ ដោយមូលហេតុថានាងស្លៀកខោមិនសមរម្យ៕

ដកស្រង់ពី៖Sabay