បណ្តាញសង្គម

ត្រកូល Hilux Revo បងប្អូន២ជម្រើសនេះ កំពុងលក់នៅខ្មែរតម្លៃត្រូវចិត្តមួយណា?

Toyota Hilux Revo ជារថយន្តប្រភេទ Pick Up ដែលកំពុងមានអ្នកប្រើប្រាស់ជាច្រើននៅកម្ពុជា និងបានឈរជើងទទួលបានការគាំទ្រពីសំណាក់អតិថិជនជាច្រើនឆ្នាំមកហើយជាមួយគុណភាពប្រើប្រាស់ និងការអាប់ដេតរូបរាងដ៏ទាក់ទាញជំនាន់ថ្មី។

Toyota Hilux Revo Rally ឆ្នាំ២០២២ Toyota Hilux Revo មានលក្ខណ:ពិសេសដូចជាកាំមេរ៉ា 360 ដែលបង្ហាញរូបភាពមួយជុំរថយន្ត មុខងារ Electro Chromic Mirror ប្រព័ន្ធជំនួយការផ្តាច់ចំណាំងផ្លាតពីខាងក្រោយ មុខងារ (Dual Zone Air Con) ការកំណត់សីតុណ្ហភាពដាច់ដោយឡែករវាងអ្នកបើកបរ ឧបករណ៍បំពងសម្លេង បាស់ JBL 9 គ្រាប់ (Tire Angle Monitoring) ប្រាប់ដំណឹង និង ទិសដៅកង់។Toyota Hilux Revo Rally ឆ្នាំ២០២២ Hilux Revo V-Edition ឆ្នាំ២០២២ Toyota Hilux Revo មានកម្លាំងម៉ាស៊ីនចំណុះ 2.8 លីត្រ ផលិតកម្លាំងបាន 201 សេះ កម្លាំងអូសទាញរហូតដល់ 500 ញ៉ូវតុនម៉ែត្រ ប្រអប់លេខស្វ័យប្រវត្តិ 6 វគ្គ អាចប្រើប្រាស់បានទាំង លេខ ដៃ និង លេខអូតូ និងមានសមត្ថភាពប្តូរលេខបែបស្ព័រថែមថយដោយការបញ្ជាពីចង្កឹះលេខ។ ។

កំពុងដាក់នៅកម្ពុជា Toyota Hilux Revo Rally ឆ្នាំ២០២២ មានតម្លៃ ៥៣ ៤០០ដុល្លារ ចំពោះ Hilux Revo V-Edition ឆ្នាំ២០២២ ដែលជាប្អូនបង្កើតមានតំលៃត្រឹមតែ ៤២ ៩០០ដុល្លារ៕ ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិតសូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375៕

ដកស្រង់ពី ៖ Sabay