បណ្តាញសង្គម

Toyota ចេញ Camry ម៉ូដែល​ពិសេស ៣ពណ៌ ផ្គាប់ចិត្ត Fan និង​ប្រើម៉ាស៊ីន V6 ទៀត

Toyota បានបញ្ចេញរថយន្ត Camry ឆ្នាំ២០២៣ ម៉ូដែលពិសេស Nightshade Special Edition ដើម្បីបំពេញតម្រូវការរបស់អតិថិជនខ្លួន។ វាមានជម្រើសពណ៌ ខ្មៅ ស និងខៀវ។

សម្រាប់ម៉ូដែលឆ្នាំ២០២៣នេះ វាមានជម្រើស option ផ្សេងៗគ្នាជាច្រើន ដែលមានទាំងជម្រើសប៉ុង១ និងប៉ុង២ ដូចជា LE, XLE, SE, SE Nightshade, XSE និង TRD។ វាមានជម្រើសប្រើម៉ាស៊ីន V4 ចំណុះ ២,៥លីត្រ ផលិតបានកម្លាំង ២០៦សេះ និងកម្លាំងរមួល ២៥២ញ៉ូតុនម៉ែត្រ និងជម្រើសម៉ាស៊ីន V6 ចំណុះ ៣,៥លីត្រ ផលិតបានកម្លាំង ៣០១សេះ និងកម្លាំងរមួល ៣៦២ញ៉ូតុនម៉ែត្រ។ វាក៏មាន option Hybrid ប្រើម៉ាស៊ីនចំណុះ ២,៥លីត្រ និងម៉ូទ័រអគ្គិសនី២ ផលិតបានកម្លាំងសរុប ២០៨សេះ ដែលមានកម្រិតប្រើប្រាស់សាំង ៤,៥លីត្រ/១០០គីឡូម៉ែត្រ ហើយនេះគឺជាជម្រើសដ៏ល្អបំផុតមួយ ក្នុងអំឡុងពេលដែលសាំងកំពុងឡើងថ្លៃនាពេលបច្ចុប្បន្ននេះ។

រថយន្តនេះ បំពាក់ចង្កៀង LED មានប្រព័ន្ធកម្សាន្ត Touchscreen ទំហំ ៧អ៊ីញ ដែលអាចភ្ជាប់ជាមួយ Android Auto និង Apple CarPlay ព្រមទាំង Amazon Alex។ មិនតែប៉ុណ្ណោះវាក៏មានអេក្រង់ Head-up display ទំហំ ១០អ៊ីញទៀតផង។ ចំពោះតម្លៃវាវិញ Toyota មិនទាន់បានទម្លាយឱ្យដឹងនៅឡើយទេ ប៉ុន្តែគេរំពឹងថា វាអាចនឹងថ្លៃជាងស៊េរីឆ្នាំ២០២២ ដែលមានតម្លៃចាប់ពី ២៧ ០០០ ដល់ ៣៧ ០០០ដុល្លារ៕

ដកស្រង់ពី៖ Sabay