បណ្តាញសង្គម

Amber Heard បដិសេធថា មិនបានបត់ជើងធំលើគ្រែ ដូច Johnny Depp ចោទទេ

 

 

បន្ទាប់ពីសម្រេចចែកផ្លូវគ្នារួច នៅថ្ងៃច័ន្ទ ទី១៥ ខែឧសភា ការកាត់ក្តីពីបទ បរិហារកេរ្តិ៍រវាង Johnny Depp និង Amber Heard ក៏បានបន្ត។

ក្នុងនាមជាសាមីខ្លួន តារាស្រីកើតឆ្នាំ ១៩៨៦ បានឆ្លើយសំណួរទាក់ទងនឹងការចោទប្រកាន់ពីការបន្ទោរបង់ (បត់ជើងធំ) លើគ្រែកាលពីខែ មេសា ឆ្នាំ ២០១៦។ មុនពេលនោះ ពេលផ្តល់សក្ខីកម្មនៅក្នុងតុលាការនៅថ្ងៃទី ២០ ខែមេសា តារាសម្ដែង **Johnny Depp** បាននិយាយថា លោកបានឃើញ រូបថតលាមកមនុស្ស នៅលើគ្រែរបស់ខ្លួន និង **Amber** នៅផ្ទះ ដែលស្ថិតក្នុងទីក្រុង **Los Angeles** បន្ទាប់ពីមានការឈ្លោះប្រកែកគ្នាក្នុងថ្ងៃខួបកំណើតអាយុ **៣០** ឆ្នាំរបស់ **Amber**។

តារាសម្តែង អាយុក្បែរ ៦០ឆ្នាំរូបនេះបាន បានច្រានចោល ការលើកឡើងថា លាមកនោះ ជារបស់សត្វសុនខចិញ្ចឹម។ នោះក៏ដោយសារតែ លោកបានរស់នៅជាមួយពួកគេជាច្រើនឆ្នាំ ហើយបានចិញ្ចឹមយ៉ាងល្អ ដោយបែងចែករវាងមនុស្ស និងសត្វឆ្កែ។ ទោះជាយ៉ាងណា នៅថ្ងៃទី២៨ ខែមេសា លោក Starling Jenkins III ដែលជាអ្នកបើកបរ និងជាអង្គរក្សយូរឆ្នាំរបស់ Johnny Depp បាននិយាយថា Amber ជាអ្នកសារភាពខ្លួនឯង ថាបានជុះលើគ្រែនោះ ពេលដែលអ្នកទាំង ២ ទៅលេង Coachella ជាមួយគ្នានៅឆ្នាំ ២០១៦នោះ។

ងាកទៅ Amber វិញ បានឆ្លើយតបនឹងការចោទប្រកាន់ខាងលើ ដោយបដិសេធយ៉ាងម៉ឺងម៉ាត់ថា មិនមែនជាការលេងសើចដោយចេតនានោះទេ ហើយក៏លើកឡើងដដែលៗថា នាងមិនចាំថាធ្លាប់បាននិយាយជាមួយ Jenkins អំពីរឿងនេះដូចគ្នា។ តារាស្រីរូបនេះ បាននិយាយថា "ពិរុទ្ធជន" បានទម្លាក់កំហុសនេះមកលើនាង ឯកាកសំណល់ដែលនៅលើគ្រែនោះដែរ ក៏ចេញពីឆ្កែចិញ្ចឹមរបស់ Johnny ដែរ ។

ផ្អែកតាមសម្ដី Amber បានឲ្យដឹងទៀតថាដោយសារ Johnny សេពគ្រឿងញៀនកាលពីនៅក្មេង ទើប Boo (ឆ្កែរបស់ Johnny) មានបញ្ហាជាមួយនឹងការគ្រប់គ្រងការជុះ។ ឆ្កែនេះតែងតែឡើងលើគ្រែប្តីប្រពន្ធមួយគូនេះជាញឹកញាប់ ហើយនៅថ្ងៃកើតហេតុនោះ ក៏វាធ្វើដូច្នេះដែរ ។ Amber បានបន្ថែមថា ដោយសារនៅពេលនោះនាងកំពុងរៀបចំខ្លួន ដើម្បីទៅមហោស្រពតន្ត្រី Coachella ដូច្នេះនាងមិនបានចាប់ភ្លឹកនូវអ្វីដែលបានកើតឡើងនោះទេ។ បន្ទាប់មកនាង និងមិត្តភក្តិក៏បានចាកចេញ ដោយមិនបានមើលលើគ្រែ។

ក្នុងអំឡុងពេលនៃសវនាការនោះដែរ Amber Heard បានលើកឡើងថា នាងត្រូវរងនូវអំពើហិង្សាលើរាងកាយជាលើកដំបូង គឺនៅឆ្នាំ២០១២ មិនមែនឆ្នាំ ២០១៣ ដូចការលើកឡើងកន្លងមកនោះទេ។ យោងតាម Amber អតីតស្វាមីរូបនេះបានទះកំផ្លៀងនាងជាច្រើនដង ដោយសារតែនាងសើចនឹងពាក្យដែលលោកបានសាក់ថា "Wino Forever"។ នេះជាស្នាមសាក់ដែល Johnny កែពីស្នាមសាក់មុនរបស់ខ្លួន "Winona Forever" បន្ទាប់ពីបែកគ្នាជាមួយអតីតមិត្តស្រី Winona Ryder ។

លើសពីនេះ មេធាវីរបស់ Amber ក៏បានបញ្ជូនរូបថតជាច្រើនសន្លឹកតារាស្រីរូបនេះ ដល់តុលាការ។ រូបទាំងនោះ បង្ហាញច្បាស់នៅពេលនាងចូលរួមក្នុងកម្មវិធីកំរាលព្រំក្រហម ទាំងដែលមានរបួសជាប់ខ្លួន ហើយរបួសនោះហើយ ដែលគេជឿថាមកពីការវាយតប់ជាមួយ Johnny Depp៕

ដកស្រង់ពី៖ Sabay