បណ្តាញសង្គម

ក្រោយទទួលដំណឹងតក់ស្លុតរបស់គ្រួសារ សុវត្ថិឌី ធារិកា តារាៗនាំគ្នាចូលរួមរំលែកទុក្ខភ្លាមៗ

នៅល្ងាចថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២២នេះ មានដំណឹងដ៏សែនរន្ធត់មួយបានផ្សព្វផ្សាយពេញហ្វេសប៊ុក ទាក់ទងនឹងឧប្បត្តិវហេតុ ចេញពីគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យឪពុកម្ដាយរបស់ តារាចម្រៀង សុវត្ថិឌី ធារិកា ទទួលមរណភាពទាំង ២។

ដំណឹងនេះធ្វើឲ្យមហាជន ពិសេសមិត្តរួមអាជីពរបស់ សុវត្ថិឌី ធារិកា មានការតក់ស្លុត និងសោកស្ដាយជាខ្លាំង ចំពោះការបាត់បង់មួយនេះ។ ភ្លាមៗក៏មានការបង្ហោះសារចូលរួមរំលែកទុក្ខជាបន្តបន្ទាប់ ពីតារាល្បីៗជាច្រើនរូប រួមមាន៖ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅក្នុងស្រុកឆែប ខេត្តព្រះវិហារ បណ្ដាលឲ្យឪពុកម្ដាយរបស់ សុវត្ថិឌី ធារិកា ទទួលមរណភាព ស្របពេលជីដូន និងប្អូនប្រុសរបស់នាង រួចផុតពីគ្រោះថ្នាក់៕

ដកស្រង់ពី៖Sabay