បណ្តាញសង្គម

មិនអាចទទួលយកបាន! សុវត្ថិឌី ធារិកា ឱបសពឪពុកម្ដាយ ក្នុងរថយន្ដដឹកទៅធ្វើបុណ្យនៅវត្តមួយកន្លែងក្នុងភ្នំពេញ

ទិដ្ឋភាពដ៏សោកសង្រែងរបស់តារាចម្រៀងវ័យក្មេង សុវត្ថិឌី ធារិកា យំឱបសពឪពុក ម្ដាយ ក្នុងរថយន្ដពេទ្យ ខណៈដឹកលោកអ្នកមានគុណទាំងពីរទៅធ្វើបុណ្យតាមប្រពៃណីនៅក្នុងវត្តស្ទឹងមានជ័យ រាជធានីភ្នំពេញ។

ក្នងរយៈពេលដ៏ខ្លីតារាចម្រៀង សុវត្ថិឌី ធារិកា ត្រូវបាត់បង់ឪពុកម្ដាយទាំងព្រមភ្លាមៗ គ្មានថ្ងៃត្រឡប់ ដែលជាអារម្មណ៍មួយពិតជាពិបាកក្នុងការទទួលយកសម្រាប់នាង រួមទាំងមិត្តរួមអាជីព និងមហាជន។ យោងតាមពាក្យសម្ដីរបស់លោក អ៊ាម វន្នី បានសរសេរបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក សុវត្ថិឌី ធារិកា បានឱ្យដឹងថាមរណៈភាពដ៏សែនរន្ធត់នេះកើតឡើងនៅរសៀលថ្ងៃទី១៧ ខែឧសភា វេលាម៉ោង ប្រហែល ៣ ល្ងាច។

បច្ចុប្បន្នសពត្រូវបាន សុវត្ថិឌី ធារិកា និងប្អូនប្រុសវ័យ១៨ឆ្នាំ នាំដឹកយកទៅធ្វើបុណ្យតាមប្រពៃណីទាំងយប់នៅក្នុងវត្ត ស្ទឹងមានជ័យ ក្នុងរាជធានីភ្នំពេញ។ ជុំវិញបញ្ហានេះក្រុមការងារ Sabay កំពុងធ្វើការទាក់ទងទៅកាន់លោក អ៊ាម វន្នី ដើម្បីផ្ដល់ព័ត៌មានលម្អិត ជុំវិញគ្រោះថ្នាក់ចរាចរណ៍បង្ករឱ្យបាត់បង់ជីវិត។ Sabay នឹងបន្តផ្សាយជូន បន្ទាប់ពីទទួលបានចម្លើយពីលោក អ៊ាម វន្នី៕

ដកស្រង់ពី៖Sabay