បណ្តាញសង្គម

សង្ហាយ៉ាងនេះ តារាសម្ដែងទួរគី Koran kuzum ដាក់ស្នេហ៍ស្រីៗហៅប្ដីពេញៗមាត់

លោះសង្ហា Korankuzum តារាសម្ដែងទួរគី កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន គ្រប់ទិសទី ជាពិសេសគឺសុភាពនារីតាមរយៈស្នាដៃក្នុងខែ្សភាពជាច្រើន ដែលបានបង្ហាញពីភាពលេចធ្លោជាច្រើនលើសមត្ថភាពសម្ដែង និងភាពស្រស់សង្ហារបស់តារារូបនេះ បានឆក់បេះដូងស្រីៗមិនតិចនាក់នោះទេ។

ទន្ទឹមនឹងភាពល្បីល្បាញលើរូបរាងសង្ហា មុខមាត់ស្រទន់គួរឱ្យស្រលាញ់ របស់តារាទួរគីរូបនេះ ដែលផ្ទុះចែករំលែងលើបណ្ដាញសង្គមនានា ដូច្នេះថ្ងៃ Sabay នឹងធ្វើការគាស់កកាយជុំវិញជីវិតពិត និងប្រវិត្តការងារមួយចំនួនរបស់ Koran kuzum។

តារាសម្ដែង និងតារាម៉ូដែល Koran kuzum កើតនៅថ្ងៃទី១ ខែតុលា ឆ្នាំ១៩៩២ បច្ចុប្បន្ននេះលោកមាន អាយុ ២៩ឆ្នាំ។ Koran kuzum បានបញ្ចប់ការសិក្សា ផ្នែកល្ខោននៅសាកលវិទ្យាល័យ Istanbul State Conservatory ក្នុងឆ្នាំ ២០១៥។

ដោយឡែក ឪពុករបស់តារាប្រុសសង្ហារូបនេះមានឈ្មោះ Boran Kuzum គឺជានាយករងនៃរោងមហោស្រពរដ្ឋ Ankara ចំណែកម្តាយមានឈ្មោះ Fatma Zehra បានបញ្ចប់ការសិក្សាផ្នែកវិចិត្រសិល្បៈ។ បន្ទាប់ពីបញ្ចប់ការសិក្សា Boran Kuzum បានសម្តែងជាតួអង្គសំខាន់ៗនៅក្នុងខ្សែភាពយន្ដជាច្រើន។ Boran Kuzum ធ្លាប់សម្ដែងក្នុងរឿងភាគ Analar ve Anneler, រឿងភាគ Muhtesem Yüzyil: Kösem ។

នៅឆ្នាំបន្ទាប់លោកបានដើរតួជាអនុសេនីយជនជាតិក្រិចឈ្មោះ Leon ក្នុងរឿង Vatanim Sensin ផ្អែកលើសមត្ថភាពល្អកំលោះរូបនេះបានទទួលពានរង្វាន់ Golden Butterfly Award សម្រាប់រឿងភាគល្អបំផុត។ ស្នាដៃបន្ទាប់របស់ Boran Kuzum លោកបានចូលរួមសម្ដែងក្នុងរឿង Peyami Safa ដែលជាភាពយន្ត ដឹកនាំដោយ Onur Ünlü។

ផ្អែកលើភាពប៉ិនប្រសប់តារារូបនេះបានចូលរួមសម្ដែង "Konstantin Gavrilovich Treplev" បានឈ្នះពានរង្វាន់ TEB, ពានរង្វាន់ Üstün Akmen Theatre Award for Best Play និងបានតែងតាំងពានរង្វាន់ Afife Jale ។ រឿង"The Protector" ជាប្រភេទស៊េរីទួរគីដំបូង របស់ Netflix ដែល Boran kuzum ចូលរួមសម្ដែង។ នៅដើមឆ្នាំ ២០២០ តារាសម្តែងរូបនេះបានជោគជ័យ យ៉ាងខ្លាំងជាមួយនឹងការសម្តែងរបស់លោកនៅ ក្នុងរឿង 'The Way We Are' ។

នៅចុងឆ្នាំ ២០២០ លោកបានបង្ហាញខ្លួននៅចំពោះមុខទស្សនិកជនក្នុងនាមជាតួអង្គឈានមុខគេនៃ 'Respect' ដែលកំពុងចាក់ផ្សាយនៅលើវេទិកាឌីជីថលដ៏ពេញ និយម BluTV ផលិតដោយ Inter Media ។ Kuzum បានបង្កើនប្រជាប្រិយភាពរបស់លោកតាម រយៈស្នាដៃជាបន្តបន្ទាប់។ ថ្មីៗនេះលោកបានចូលប្រឡូកក្នុងខ្សែភាពយន្តរឿង 'កំណប់' ដែលកំពុងដំណើរការក្រោយការផលិត ហើយខ្សែភាពយន្តទាំងពីរនឹងចាក់បញ្ចាំងនៅឆ្នាំ ២០២២៕

ដកស្រង់ពី៖Sabay