បណ្តាញសង្គម

មើលសិនមុនបន្ទោស! បំណងនៃការ Live លក់របស់ ដួង ម៉ានិច គឺដើម្បីជួយ ធារិកា ទាំងស្រុង មិនមែនគិតខ្លួនឯងទេ

កាលពីយប់មិញ ក្រោយទទួលដំណឹងថា ឪពុកម្ដាយរបស់ សុវត្ថិឌី ធារិកា បានទទួលមរណភាព ដោយសារគ្រោះថ្នាក់ក្រឡាប់ឡាន

នៅស្រុក ឆែប ខេត្តព្រះវិហារ កញ្ញា ដួង ម៉ានិច ដែលត្រូវជាមិត្តរួមអាជីពសិល្បៈ និងជាបងស្រីល្អរបស់ ធារិកា ម្នាក់ដែរ បាន Live លក់ផលិតផលរបស់ខ្លួន ដោយក្នុងបំណងយកលុយដែលបានពីការលក់ យកទៅជួយប្អូន។ ជាក់ស្ដែង ទង្វើរបស់នាង ពិតជាធ្វើឲ្យមហាជនមួយចំនួន កោតសរសើរ និងជួយទិញជាបន្តបន្ទាប់ ស្របពេលអ្នកប្រើបណ្ដាញសង្គមមួយចំនួនទៀត រិះគន់យ៉ាងចាស់ដៃ ថាមិនសមណានាងឆ្លៀត Live លក់ ទាំងក្នុងពេលវេលាបែបនេះ ដោយសារពួកគេគិតថា នាងគិតប្រយោជន៍ខ្លួនឯង។

ទោះជាយ៉ាងណា ម៉ានិច ដែលជាសាមីខ្លួនផ្ទាល់ បានបកស្រាយថា អ្វីដែលខ្លួនធ្វើនេះមិនមែនឆ្លៀតឱកាស ប្រឹងទាញប្រយោជន៍សម្រាប់ខ្លួនឯងឡើយ ហើយកេរ្ត៍ឈ្មោះនាង ដែលលក់លើទីផ្សារមានរយៈពេល ២ឆ្នាំហើយ ហេតុអីនាងត្រូវធ្វើរឿងបែបនេះនោះ? ជាការពិត បើនាងនិងក្រុមការាងារ ជូនលុយផ្ទាល់ខ្លួន គឺមានតែក្នុងកម្រិតតិចតួច ត្រឹម ១០០ ឬ២០០ដុល្លារ ឬលើសនេះបន្តិចបន្តួចប៉ុណ្ណោះ ប៉ុន្តែបើ Live លក់ ទោះបីខាតយ៉ាងណា ក៏នាងមិនខ្វល់ ព្រោះយ៉ាងហោចណាស់ នាងអាចទទួលថវិកាបន្ថែម ដើម្បីយកទៅជួយបុណ្យ។

មួយវិញទៀត សូម្បី ខោអាវ ក៏នាងមិនទាន់បាន ផ្លាស់ដែរ មានន័យថា គ្រាន់តែដឹងថាសពមកដល់វត្តភ្លាម នាងប្រញាប់បិទ Live លក់ ហើយធ្វើដំណើរមកទីតាំងបុណ្យភ្លាមតេម្ដង។ ជាមួយគ្នានោះ សង្កេតឃើញថា ម៉ានិច តែងនៅជិត និងឱបក្រសោប ធារិកា តាំងពីគ្រាផង បញ្ចុកអាហារទ្រាប់ក្រពះឲ្យផង។ កាយវិការនេះ បង្ហាញច្បាស់ពេកទៅហើយ ថានាងបារម្ភ និងអាណិតប្អូនស្រីម្នាក់នេះកម្រិតណា ក្នុងពេលបាត់បង់មនុស្សជាទីស្រឡាញ់ដល់ទៅ ២ នាក់បែបនេះ។ សម្រាប់ពិធីបូជាសពវិញ តាមការបញ្ជាក់ពីម្ចាស់ដើមបុណ្យ គឺនឹងត្រូវធ្វើឡើងនៅថ្ងៃទី១៩ ខែឧសភា នៅវត្ដសង្ក្រានតាព្រហ្មស្ទឹងមានជ័យ នៅម៉ោង ៤រសៀល៕

 

 

 

 

 

 

 

 ដកស្រង់ពី៖ Sabay