បណ្តាញសង្គម

ដួង ម៉ានិច ទម្លាយទឹកប្រាក់ចូលបុណ្យសពប៉ា ម៉ាក់របស់ សុវត្ថិឌី ធារិកា បន្ទាប់ពីខំស្រែកLive ទាំងយប់

បន្ទាប់ពីទទួលដំណឹងថាប៉ា និងម៉ាក់របស់តារាចម្រៀងស្រី សុវត្ថិឌី ធារិកា ទទួលមរណៈភាពដោយគ្រោះថ្នាក់ចរាចរណ៍ភ្លាម

តារាសម្ដែង ដួង ម៉ានិច ខំស្រែកLive លក់ផលិតផលទាំងយប់ ដើម្បីយកប្រាក់ចំណេញទៅជួយធារិកា ក្នុងការចាត់ចែងធ្វើបុណ្យ មុនសពដឹកមកដល់ភ្នំពេញនៅម៉ោងប្រហែល១០យប់ ថ្ងៃទី១៧ ខែឧសភា។ ដួង ម៉ានិច បានទៅចូលរួមរំលែកទុក្ខទាំងយប់ ហើយបានប្រគល់ថវិកាដែលលក់បាននោះទៅដល់ដៃកញ្ញា ធារិកាហើយ។ ម៉ានិច បានទម្លាយចំនួនទឹកប្រាក់ចូលបុណ្យនេះ តាមរយៈសារព័ត៌មានក្នុងស្រុកមួយដែលបានសម្ភាសន៍អ្នកនាង នៅខាងមុខរោងបុណ្យ នាបរិវេណវត្ដសង្ក្រាន្ដតាព្រហ្មស្ទឹងមានជ័យកាលពីយប់មិញ។

ដួង ម៉ានិច៖ “ថ្ងៃនេះក៏Live លក់អត់សូវបានច្រើនដែរ រាល់ដងបានពីរបីពាន់(២០០០-៣០០០ដុល្លារ) តែថ្ងៃនេះលក់បានតែ៧៨២ដុល្លារកន្លះទេ អីចឹងខ្ញុំដកលុយ២លាន ស្មើនឹង៥០០ដុល្លារមកចូលរួមបុណ្យសពថ្ងៃនេះ”។ ក្រៅពីតារាស្រីរូបនេះ គេក៏ឃើញមានតារាសម្ដែង និងចម្រៀងជាច្រើនទៀតដែរ បានទៅចូលរួមទទួលសព និងចូលបុណ្យទាំងនៅវត្ដសង្ក្រាន្ដតាព្រហ្មស្ទឹងមានជ័យ ពោលគឺមានដូចជា៖ អ្នកនាង ចន ច័ន្ទលក្ខិណា កាតុ និងលោក អ៊ាម វន្នី ជាដើម៕

ដកស្រង់ពី៖ Sabay