បណ្តាញសង្គម

នេះហើយរូបថតមួយសន្លឹកចុងក្រោយជាសញ្ញាឲ្យហេតុ មុនមច្ចុរាជផ្ដាច់សង្ខារឪពុកម្ដាយ សុវត្ថិឌី ធារិកា

ដំណឹងនៃមរណភាពរបស់ឪពុកម្ដាយ តារាចម្រៀងវ័យក្មេង សុវត្ថិឌី ធារិកា ពិតជាធ្វើឲ្យបណ្ដាញសារព័ត៌មាន ក៏ដូចជាបណ្ដាញសារព័ត៌មានផ្ទុះកក្រើកខ្លាំង ដោយម្នាក់ៗបានសម្ដែងនូវក្ដីតក់ស្លុតជាទីបំផុត មិនស្មានថារឿងនេះកើតឡើងចំពោះបងប្អូនមួយគូនេះសោះ។

រម្លឹកដែរថា ធារិកា ត្រូវទៅបំពេញការងារមួយនៅខេត្តព្រះវិហារ ដោយមានគ្រួសារ មានដូចជា ឪពុកម្ដាយ ជីដូននិងប្អូនប្រុសម្នាក់ទៅជាមួយដែរ។ ពេលចប់ការងារច្រៀង ម្ចាស់កម្មវិធីក៏បានសុំឲ្យក្រុមការងារនៅទទួលទានអាហារថ្ងៃត្រង់រួមគ្នាសិន មុនត្រឡប់ទៅវិញ។ ដូច្នេះពេលទទួលទានអាហាររួច គ្រួសារតារាស្រីរូបនេះក៏ធ្វើដំណើរចាកចេញ ដោយឆៀងចូលចាក់សាំងសិន រហូតធ្វើដំណើរបាន ៥នាទី ក៏មានហេតុការណ៍នេះកើតឡើងតែម្ដង។

អ្វីដែលកាន់តែស្រណោះ បើតាមការបង្ហើបរបស់ ធារិកា បានឲ្យដឹងថា ដំណើរជុំគ្នាលើកនេះ ម្ដាយរបស់នាងបានបបួលថតជុំគ្នា ហើយហាក់ដូចជាឲ្យហេតុថា នេះជាការថតជុំគ្នាលើកចុងក្រោយហើយ។ គួរដឹងដែរថា ធារិកា ជីដូន និងប្អូនប្រុស ក៏ស្ថិតក្នុងហេតុការណ៍នោះដែរ ប៉ុន្តែដោយសារជីវិតថ្លៃ ពួកគេក៏បានរួចផុតពីគ្រោះថ្នាក់ ដោយមានការចុះជួយពីអ្នកភូមិ និងអ្នកដំណើរនៅជិតនោះ ស្របពេលលោកឪពុក អ្នកម្ដាយរបស់នាង បានផុតដង្ហើមទៅហើយ ទោះជាប្រឹងជួយយ៉ាងណាក្ដី៕

ដកស្រង់ពី៖ Sabay