បណ្តាញសង្គម

អាណិតខ្លាំងពេក ឧកញ៉ា ឡេង ណាវ៉ាត្រា និងគ្រួសារ ចូលបច្ច័យ គ្រួសារ សុវត្ថិឌី ធារិកា ដែរហើយ

បច្ច័យចូលបុណ្យមានមកជាបន្តបន្ទាប់ ដោយគិតត្រឹមម៉ោង ២ រសៀលនេះ ឧកញ៉ា ហេង ឡុង បានប្រកាសលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា ក្រុមគ្រួសារ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានចូលរួមបុណ្យសព ឪពុកម្ដាយតារាចម្រៀង សុវត្ថិឌី ធារិកា ចំនួន ២លានរៀល។

ការចូលរួមជាបច្ច័យនៅពេលនេះ គឺអ្នកឧកញ៉ា ចូលតាមរយៈសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម ដោយក្នុងបំណងរំលែកទុក្ខដ៏ក្រៀមក្រំរបស់ ធារិកា ក្នុងពេលដែលនាងត្រូវបាត់បង់ អ្នកមានគុណទាំង ២។ ជាមួយគ្នានោះ មុនការប្រកាសការចូលបច្ច័យរបស់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏ឃើញថា មានការចូលរួមផងដែរ ពី ឧកញ៉ា ព្រាប សុវត្ថិ កញ្ញា ដួង ម៉ានិច ព្រមទាំងប្រធានសមាគមសិល្បករខ្មែរ ចន ច័ន្ទលក្ខិណា ជាពិសេសការចូលជាបច្ច័យចំនួន ២០លានរៀល ពីកាកបាទក្រហមកម្ពុជា។

សពរបស់ឪពុកម្ដាយរបស់តារាចម្រៀងស្រីរូបនេះ នឹងត្រូវបូជា នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ នៅវត្តសព នឹងបូជានៅម៉ោង ៤រសៀល ថ្ងៃទី១៩ ខែឧសភា នៅវត្ដសង្ក្រាន្ដតាព្រហ្មស្ទឹងមានជ័យ រាជធានីភ្នំពេញ៕

ដកស្រង់ពី៖ sabay