បណ្តាញសង្គម

មិនជឿកុំប្រមាថ! ធារិកា ស្រែកទ្រហ៊ោយំ ពេលឃើញសព ម្ដាយ ហូរទឹកភ្នែក

ជាការពិតណាស់កាលពីរសៀលថ្ងៃទី១៩ ខែឧសភា នេះជាថ្ងៃដែលតារាចម្រៀង សុវត្ថិឌី ធារិកា លាអ្នកមានគុណទាំងពីរជារាងរហូត ដោយបានបូជាកាលពីវេលាម៉ោង៤រសៀលនៅវត្តសង្រ្កាន្ដតាព្រហ្ម ស្ទឹង មានជ័យ រាជធានីភ្នំ។

អំឡុងពេលត្រៀមរៀបចំបូជាសព ម្ដាយឪពុក និងបើកមុខមើលជាលើកចុងក្រោយ សកម្មភាពដ៏សោក សង្រេងរបស់តារាចម្រៀងស្រីរូបនេះ ពិតជាសោកសៅពិបាកទទួលយកខ្លាំងបំផុតសម្រាប់នាង។

រឿងមួយដែលភ្ញាក់ផ្អើល និងខ្លោចចិត្តបំផុតនោះគឺ ធារិកា ស្រែកទ្រហ៊ោយំខ្លាំងៗ ដែលបានឃើញសព ម្ដាយរបស់នាងហូទឹកភ្នែក។ សុវត្ថិឌី ធារិកា បានស្រែកខ្លាំងៗថានាងពិតជាបានឃើញសពម្ដាយរបស់នាងហូទឹកភ្នែក ភ្លាមនោះនាង ក៏បានយកដៃជូតទឹកភ្នែកឱ្យអ្នកម្ដាយជាលើកចុងក្រោយ និងបានពោលពាក្យក្ដុកក្ដួលកុំឱ្យអ្នកម្ដាយនឹក អាល័យនាង ព្រមទាំងប្អូនប្រុស។

សម្រាប់ហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលនេះគឺជាអ្វីដែល ធារិកា បាននិយាយដោយផ្ទាល់មាត់នាងនៅក្នុង វីដេអូរបស់អ្នកសារព័ត៌មានក្នុងស្រុក។ ក្នុងនោះសង្កេតឃើញថា ធារិកា ខ្សោយខ្លាំងខណៈកំពុងបូជា សពម្ដាយឪពុក នាងសន្លប់មិនតិចដងនោះទេ៕

ដកស្រង់ពី៖Sabay