បណ្តាញសង្គម

ធ្លាប់តែធ្វើឲ្យគេ Crush ឥឡូវ IU មកចាញ់ស្នេហ៍ Kang Dong Won ហើយមិនហ៊ានទាំងមើលមុខគេផង

មិនធ្លាប់និយាយថា លង់អ្នកណាទេ ប៉ុន្តែប៉ះ Kang Dong Won តារាចម្រៀង IU ស្រាប់តែសារភាពថា សម្រស់របស់លោកពិតជាមិនធម្មតា។

នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ បទសម្ភាសមួយបានរៀបចំឡើង ដោយមានការចូលរួមពីតួសម្ដែងក្នុងរឿង «Broker» រួមមាន Song Kang Ho, Kang Dong Won, IU និង Lee Joo Young។

ភាពយន្តខ្នាតធំ នេះ ត្រូវបានមហោស្រពភាពយន្តអន្តរជាតិ Cannes International Film Festival លើកទី ៧៥ អញ្ជើញជាពិសេស ដោយតួឯកធំ គឺ លោក Song Kang Ho លើកឡើងពីសាច់រឿងខ្លះៗថា «វាមិនមែនជាគ្រួសារពិតនោះទេ ប៉ុន្តែរឿងនេះ គឺជារឿងដែលគ្រួសារមួយ ពោរពេញទៅដោយអារម្មណ៍ចម្រុះ ពុះកញ្ជ្រោលច្រើនជាងគ្រួសារពិតទៀត»។

ក្នុងអំឡុងពេលផ្ដល់សម្ភាស តារាសម្ដែង Song Kang Ho និង Kang Dong Won បានបញ្ជាក់ថា ពួកគេមានឱកាសជួបគ្នាម្តងទៀតក្នុងខ្សែភាពយន្តជាលើកដំបូងក្នុងរយៈពេល ១២ ឆ្នាំចាប់តាំងពីរឿង ថតរឿង «Secret Reunion» រួមគ្នាចប់។ Song Kang Ho បានឲ្យដឹងថា លោកមានអារម្មណ៍ថា Kang Dong Won កាន់តែខ្ពស់ និងសង្ហាជាងមុន។ Song Kang Ho បន្ថែមទៀតថា ខ្លួនមានអារម្មណ៍ដូចជាបានជួបប្អូនប្រុសពៅម្ដងទៀតដែរ។

នៅពេលអ្នកសម្ភាស សួរថាតើ IU និង Lee Joo Young ធ្លាប់ទទួលបទពិសោធន៍ការងារពីមុនជាមួយ Song Kang Ho ឬ Kang Dong Won ទេ? ពួកគេទាំងពីរបានលើកថា នេះជាលើកដំបូង ហើយពួកគេមានអារម្មណ៍ថាមានកិត្តិយសដែលបានធ្វើការជាមួយរៀមច្បងដ៏អស្ចារ្យនៅក្នុងវិស័យភាពយន្ត។

IU បានបន្ថែមថា «ខ្ញុំគិតថា ខ្ញុំអាចគ្រប់គ្រងខ្លួនឯងបាន នៅពេលដែលខ្ញុំដាក់ចិត្ត ប៉ុន្តែពេលនោះខ្ញុំមិនអាចបើកភ្នែកមើលរៀមច្បង Kang Don Won បានទេ ព្រោះគាត់មានមុខមាត់សង្ហាពេក»។ បន្ថែមពីលើនេះ IU ក៏បានសារភាពចំៗ ថានាងសរសើររូបរាងសង្ហារបស់ Kang Dong Won មិនដាច់ពីមាត់ឡើយ៕

 

ដកស្រង់ពី៖Sabay