បណ្តាញសង្គម

តាំងពីថ្ងៃកើតហេតុ ដល់ចប់បុណ្យ បុគ្គលល្បីទាំង ១០ រូបនេះ ខ្មាញ់ជើងជួយ សុវត្ថិឌី ធារិកា ខ្លាំងដូចគ្រួសារតែមួយ

គិតចាប់ពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ បណ្ដាញសារព័ត៌មានជាច្រើន ក៏ដូចជាអ្នកប្រើបណ្ដាញសង្គម បានផ្ដោតការផ្សាយលើពិធីបុណ្យសពរបស់ឪពុកម្ដាយ តារាចម្រៀង សុវត្ថិឌី ធារិកា ដោយគ្រប់គ្នាសម្ដែងការសោកស្ដាយជាពន់ពេកដល់តារាស្រីរូបនេះជាខ្លាំង។

ក្រោយដឹងព័ត៌មាននៃគ្រោះថ្នាក់ដែលកើតឡើងនៅក្នុងឆែប ខេត្តព្រះវិហារនេះហើយ សង្កេតឃើញថា តារាជាច្រើននាក់បង្ហាញភាពតក់ស្លុត និងអាណិត ធារិកា ដែលត្រូវបាត់បង់មនុស្សជាទីស្រឡាញ់របស់ខ្លួនដល់ទៅ ២ នាក់ ក្នុងពេលមួយពព្រិចភ្នែក។

ដោយឡែក ក្នុងចំណោមអ្នកដែលបានចូលរួមរំលែកទុក្ខនោះ មហាជនកោតសរសើរអស់ពីចិត្តចំពោះតារា/បុគ្គលល្បី ១០រូបនេះ ដែលបានខ្នះខ្នែង អស់ពីចិត្ត ព្រមទាំងមានវត្តមានជាប់ក្នុងការជួយជ្រោមជ្រែងជាកម្លាំងចិត្តដល់ គ្រួសារ ធារិកា ផង ក៏ដូចជាកម្មវិធីបុណ្យទាំងមូលផង តាំងពីថ្ងៃដំបូងរហូត ពិធីបុណ្យចប់។

តាមការផ្ដល់ព័ត៌មាន លោកជំទាវ គោរពចាត់ទុក ម្ដាយឪពុក ធារិកា ជាម្ដាយឪពុកធម៌ ហើយពេលទទួលដំណឹងនេះភ្លាម លោកជំទាវស្លុតចិត្តជាខ្លាំង ព្រមទាំងរ៉ាប់រងគ្រប់យ៉ាងក្នុងពិធីនេះទាំងស្រុងផងដែរ។ ដ្បិតរវល់នឹងការងារច្រើន ប៉ុន្តែអ្នកនាង បានស្កាត់មកវត្តទាំងយប់ ដើម្បីរង់ចាំទទួលសព និងចាត់ចែងពិធីបុណ្យនេះអស់ពីចិត្ត ក្នុងនាមជាអ្នករាប់អានគ្នាផង ក៏ដូចជានាមជាប្រធានសមាគមសិល្បករខ្មែរផង។ នេះហើយជាអ្នកដែលនៅជិត ធារិកា តាំងពីពេលកើតហេតុភ្លាមៗ រហូតពិធីបុណ្យចប់ទៀត។

ដោយសារទៅបំពេញការងារជាមួយគ្នានៅខេត្តព្រះវិហារផង ហើយពេលដឹងថាគ្រួសារប្អូនមានគ្រោះថ្នាក់ភ្លាម លោក អ៊ាម វន្នី បានខ្នះខ្នែង ជួយសព្វគ្រប់ជាបង្គោលសម្រាប់ធារិកា មិនឲ្យកណ្ដោចកណ្ដែងទេ។ មិនខុសពីអ្នកនាង ចន ច័ន្ទលក្ខិណាទេ ចំពោះ អ្នកនាងកាតុ ក៏ជាអ្នកដែលមកនៅចាំ សព និងធារិកា នៅវត្តដែរ ហើយនៅជួយមើលការខុសត្រូវ និងជាផ្នែកនៃកម្លាំងចិត្តធំដែរ សម្រាប់ ធារិកា ក្នុងពេលដ៏សែនសោកសៅនេះ។

ក្រោយដឹងហេតុការណ៍នេះភ្លាម ម៉ានិច បានទាក់ទងទៅ ធារិក ភ្លែត ប៉ុន្តែមិនមានការឆ្លើយតបទេ រហូតពេលទាក់ទងបានហើយ នាងក៏ស្រែកយំមិនធម្មតាដែរ។ ក្រោយមក កញ្ញា ក៏សម្រេចចិត្ត Live លក់ផលិតផល ក្នុងបំណងរកថវិកា ឲ្យបានច្រើនបន្ថែម ដើម្បីចូលបុណ្យឪពុកម្ដាយ ធារិកា។

ពេលដឹងថា សព ដឹកដល់វត្តភ្លាម នាងក៏បិទ Live និងប្រញាប់ធ្វើដំណើរទៅ ដើម្បីទៅកំដរ និងធ្វើអ្វីគ្រប់យ៉ាងតាមដែលអាចធ្វើបាន ដើម្បីជួយប្អូនស្រីខ្លួន នៅនាទីបែបនេះ។ ជាមួយគ្នានោះ ព្រឹកឡើង ម៉ានិច ក៏នៅតែទៅចូលរួមរហូត ហើយសូម្បីពេលបូជា ក៏មានមុខនាងដែរ។ ការយកចិត្តទុកដាក់របស់ វីជេ ដាដា និងលះបង់អស់ពីចិត្តក្នុងការជួយបុណ្យរបស់ ធារិកា ក៏មិនតិចដែរ។

ស្ថិតក្នុងពិធីបុណ្យ គេឃើញ លោករត់ទៅមកខ្មាញ់ជើង ក្នុងការជួយសម្របសម្រួលពិធីបុណ្យមិនឲ្យ ធារិកា ពិបាកនោះទេ។ ជាមនុស្សដែលមានសណ្ដានចិត្តល្អម្នាក់ទៀត ដែលមហាជនមិនគួរមើលរំលង។ ស្រីពៅ បានជួយជ្រោមជ្រែងច្រើនដូចគ្នា ក្នុងពិធីបុណ្យដ៏សែនក្រៀមក្រំនេះ។ ស្រីពៅ បានអមជិត ធារិកា គ្រប់ពេល ព្រមទាំងចាត់ចែងក្រៅក្នុង ដើម្បីសម្រាលទុក្ខមួយកម្រិតដល់ម្ចាស់ដើមបុណ្យ តាំងពីថ្ងៃដំបូង ដល់ថ្ងៃចុងក្រោយ។ នាមជា មិត្តជិតស្និទ្ធម្នាក់របស់ ធារិកា លោក ជ័យ សុវ៉ាត បានបំពេញតួនាទីបានយ៉ាងល្អ ហើយក៏បានផ្ដល់ភាពកក់ក្ដៅគួរឲ្យសរសើរសម្រាប់មិត្តល្អ ដែលខ្លួនចាត់ទុកដូចប្អូនស្រីម្នាក់នេះដែរ។

មិនខុសពី សុវ៉ាត ទេ គ្រប់គ្នាច្បាស់ជាបានជ្រាបថា ស៊ីរីកា គឺជាមិត្តល្អរបស់ ធារិកា ហើយរាប់អានគ្នាស្និទ្ធបំផុត។ ស្ថិតក្នុងពេលដ៏សែនតក់ស្លុតនេះ ស៊ីរីកា ពិតជាបារម្ភមិត្តរបស់ខ្លួន ហើយនាងក៏បានមកចូលរួមជាប់រហូតដែរ។ នេះហើយទើបហៅថា មិត្តល្អដែលមិនទៅណាចោលគ្នា ក្នុងពេលមិត្តម្នាក់ទៀតកំពុងមានទុក្ខ។

តារាចម្រៀងរូបនេះ ក៏ជាមិត្តល្អរបស់ ធារិកា ដែរក្នុងចំណោមមិត្តល្អ ៤នាក់។ វត្តមានរបស់លោកតាំងពីថ្ងៃកើតហេតុ រហូតដល់ថ្ងៃបូជា ពិតជាបានធ្វើឲ្យមហាជនកោតសរសើរបំផុត ពីការជួយជ្រោមជ្រែង និងផ្ដល់ភាពកក់ក្ដៅដល់មិត្តខ្លួនម្នាក់នេះ៕

ដកស្រង់ពី៖Sabay