បណ្តាញសង្គម

Rosé ប្រាប់យុទ្ធសាស្ត្រអាថ៌កំបាំង ក្នុងការថតរូប Post លើ IG ឲ្យចេញមក THE BEST

Rosé ត្រូវបានគេចាត់ទុកថាជា Instagram Queen ដោយសារជារឿយៗ គេឃើញនាងឧស្សាហ៍បង្ហាញរូបថ្មីៗ ពេញដោយភាពលេចធ្លោ និងគួរជាទីទាក់ទាញបំផុតលើបណ្ដាញសង្គម។

ជាមួយនឹងរសនិយមផ្ទាល់ខ្លួន ចេះលេងស្ទីលថតទាក់ទាញ Rosé កម្រធ្វើឲ្យអ្នកតាមដានបណ្ដាញសង្គមរបស់នាងខកចិត្តណាស់ ព្រោះរូបនីមួយៗពេញទៅដោយគុណភាព។ មិនថាទីតាំងថត បរិយាកាសជុំវិញខ្លួន ពណ៌ ពន្លឺ និងឈុតដែលនាងជ្រើសយកមកបង្ហាញ គឺសុទ្ធតែមិនគួរមើលរំលង។ គន្លឹះសំខាន់មួយរបស់ Rosé គឺចេះប្រើពន្លឺពីធម្មជាតិតាមដែលអាចធ្វើទៅបាន ដោយមិនមានជំនួយពីកាមេរ៉ា ឬ Filter ដែលធ្វើឲ្យរូបភាពកាន់តែរស់រវើក និងធ្វើឲ្យអ្នកដែលបានមើលរូប មានអារម្មណ៍ថាដូចនៅផ្ទាល់ជាមួយនាងដែរ។។

ជាការចែករំលែក នាងប្រាប់ថា នាងជ្រើសពេលថតពីម៉ោង ១២ថ្ងៃ ដល់ម៉ោង ៣រសៀល ព្រោះជាពេលដែលល្អ ដែលអាចធ្វើឲ្យពន្លឺព្រះអាទិត្យចាំងចូល និងធ្វើឲ្យរូបភាព ថតចេញមកស្អាត។ Rosé និយាយថា៖ «នៅពេលដែលមានពន្លឺព្រះអាទិត្យចាំល្អ មិនថានៅក្នុងឡានទេ ខ្ញុំនឹងអាចថតរូបចេញមកស្អាត»។ គន្លឹះសំខាន់មួយទៀត គឺថត Selfie ពីមុខកញ្ចក់ ព្រោះថតធម្មតាៗ មិនគ្រប់គ្រាន់សម្រាប់នាងទេ៖ «នេះជាគន្លឹះសំងាត់របស់ខ្ញុំ ខ្ញុំចង់បង្ហាញអ្វីគ្រប់យ៉ាងចូលក្នុងរូប ប៉ុន្តែខ្ញុំមិនអាចធ្វើបានជាមួយតែការ Selfie ធម្មតា។

នៅពេលខ្ញុំនៅតែឯង ឬគ្រាន់តែចង់ថតវាឲ្យបានលឿន ខ្ញុំធ្វើបែបនេះ (Selfie មុខកញ្ចក់)»។ កំហុសធំរបស់មនុស្សទូទៅ គឺកាច់រាងខ្លាំងពេក ពេល Selfie នៅមុខកញ្ចក់ តែបើយោងតាម Rosé គឺគ្រាន់តែឈរ និងសម្រួលខ្លួនធម្មតាៗទៅ គឺស្អាតគ្រប់គ្រាន់ហើយ។ ប៉ុន្តែជាយោបល់ នាងប្រាប់ថា គ្រាន់តែឱនក្បាលទេរទៅតាមទូរសព្ទបន្តិចទៅបានហើយ ដើម្បីឲ្យមើលទៅកុំឲ្យដូចយើងប្រឹងពេក៕

ដកស្រង់ពី៖ Sabay