បណ្តាញសង្គម

Kim Sae Ron ចំណាយប្រាក់ខ្ទង់ម៉ឺនដុល្លារ ជួសជុលការខូចខាត ដែលនាងបើកឡានបុក

នៅមុននេះបន្តិច ក្រុមហ៊ុន Korea Electric Power Corporation បានបញ្ជាក់ថា តារាសម្តែង Kim Sae Ron បានចំណាយប្រាក់ទាំងស្រុង ដើម្បីជួសជុលម៉ាស៊ីនបំលែងដែលនាងបានបំផ្លាញ។

យោងតាម Kepco នៅថ្ងៃទី ២៣ ខែឧសភា Kim Sae Ron បានចំណាយទាំងស្រុងដើម្បីជំនួសប្រអប់ បំលែងអគ្គិសនីដែលនាងបានបំផ្លាញនៅពេលបើកបរក្រោមឥទ្ធិពលសារជាតិស្រវឹងស្រា។ ក្នុងជួសជុលវត្ថុដែលខូចខាត់នេះ ចំណាយអស់ប្រហែល ២០លានវ៉ុន (ប្រហែល ១៥,៨១៧ ដុល្លារអាមេរិក)។ ទោះជាយ៉ាងនេះក្តី លោក Kim Sae Ron នៅតែចរចារដោះស្រាយជាមួយអាជីវករជុំវិញតំបន់នេះ ដោយសារអគារជាច្រើនបានដាច់ចរន្តអគ្គិសនីដោយសារគ្រោះថ្នាក់នេះ។

រម្លឹកផងដែរថា នៅព្រឹកថ្ងៃទី១៨ ឧសភា វេលាម៉ោងប្រហែល៨ព្រឹក រថយន្តរបស់ Kim Sae Ron បានបុកជាមួយប្រអប់អគ្គិសនី ដែលស្ថិតនៅលើចិញ្ចើមផ្លូវក្បែរក្រុង Cheongdam-dong ក្រុង Gangnam ។ នៅពេលដែលប៉ូលីសស្នើសុំឱ្យ Kim Sae Ron ធ្វើតេស្តដង្ហើម Kim Sae Ron បានបដិសេធ ហើយសុំឱ្យបញ្ជូនទៅមន្ទីរពេទ្យដើម្បីធ្វើតេស្តឈាមជំនួសវិញ៕

\

ដកស្រង់ពី៖ Sabay