បណ្តាញសង្គម

Song Kang Ho ក្លាយជាតារាប្រុសកូរ៉េដំបូងឈ្នះពាន សំខាន់មួយពី Cannes Film Festival

នៅថ្ងៃទី២៨ ខែឧសភា តារាសម្ដែង Song Kang Ho បានឈ្នះពាន «តារាសម្ដែងប្រុសឆ្នើម» តាមរយៈរឿង "Broker” នៅក្នុងមហោស្រពភាពយន្ត Cannes Film Festival លើកទី ៧៥ ដែលបានធ្វើឲ្យលោកក្លាយជាតារាសម្ដែងប្រុសកូរ៉េដំបូងអាចធ្វើរឿងនេះបាន។

លោក Song Kang Ho ត្រូវបានអញ្ជើញឲ្យចូលរួមក្នុងមហោស្រពភាពយន្ត Cannes Film Festival លើកទី ៧៥ ហើយវត្តមានពេលនេះក្លាយជាការចូលរួមលើកទី ៧ និងជាលើកទី៤សម្រាប់លោកដែលបានឈរឈ្មោះដណ្ដើមពាន។

អំឡុងពេលឡើងទទួលពាន លោកបានអរគុណដល់តួរសម្ដែងរួមរឿងទាំងអស់ ក៏ដូចជាអ្នកដឹកនាំរឿង Hirokazu Koreeda ថែមទាំងសម្ដែងក្ដីសោមនស្សជាមួយនឹងអ្នកគាំទ្រភាពយន្តកូរ៉េទៀតផង។

 

ទស្សនាវីដេអូខាងក្រោម៖

ដកស្រង់ពី៖Sabay