តារាសម្ដែង រួមទាំងផលិតករ អ្នកដឹកនាំរឿងជាច្រើនមកពីប្រទេសផ្សេងៗគ្នា បានបង្ហាញមុខជាបន្តបន្ទាប់ក្នុងមហោស្រពភាពយន្ត Cannes លើកទី ៧៥ ចំឆ្នាំ ២០២២ នេះ។
ក្នុងនោះក៏មានការចូលរួមពីក្រុមការងាររឿងកូរ៉េ «Broker» រួមមានតួសម្ដែង លោក Song Kang Ho, Kang Dong Won, IU, Lee Joo Young រួមទាំងអ្នកដឹកនាំរឿង Hirokazu Kore-eda ផងដែរ។ ទោះជាយ៉ាងណា អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងគេគឺ វត្តមានរបស់ IU ដែលទាក់ទាញអ្នកសារព័ត៌មានចាប់យករូបភាពប្រណាំងគ្នាយ៉ាងសស្រាក់សស្រាំ។
ដកស្រង់ពី៖Sabay