បណ្តាញសង្គម

ក្រោយធ្លាយរឿងរង្គោះរង្គើនៅ CBS ស្រាប់តែ តាវ៉ិចទ័រ ដាក់មួយឃ្លាផ្អើលអ្នកគាំទ្រ

អ្នករៀបចំដឹកនាំកម្មវិធីកម្សាន្ត និងកំប្លែងប្រចាំស្ថានីយ៍ទូរទស្សន៍ ស៊ី ធី អ៊ិន លោក សុវណ្ណរិទ្ធី ហៅ តាវិចទ័រ បានដាក់មួយឃ្លាយ៉ាងចាក់ដោតទៅកាន់បុគ្គលិក ក្រោយរង្គោះរង្គើនៅCBS ធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ព្រាត។

នៅប៉ុន្មាននាទីមុននេះ អ្នករៀបចំដឹកនាំកម្មវិធីកម្សាន្ត លោក សុវណ្ណរិទ្ធី ហៅ តាវិចទ័រ បានប្រើពាក្យមួយឃ្លាយ៉ាងចាក់ដោតនៅលើគណនីហ្វេសប៊ុកផ្ទាល់ ក្រោយពីមានរឿងរង្គោះរង្គើនៅCBS ដោយក្នុងនោះលោកបាននិយាយថា «កម្មករនេសាទពុលរលកអស់ហើយ អូសត្រីមិនបានទេ(ស្តាយទូក)»។ត្រង់ន័យនេះធ្វើឲ្យអ្នកគាំទ្រជាច្រើន កាត់ន័យយល់ទៅលើរឿងដែលក្រុមបុគ្គលិក កាលពីម្សឹលមិញនៅស្ថានីយ៍ទូរទស្សន៍ ស៊ី ធី អ៊ិន នាំគ្នាលាឈប់ពីការងារសឹងតែគ្រប់ផ្នែកទៅហើយ រហូតធ្វើឲ្យតា វិចទ័រ ប្រើប្រយោគបែបនេះ។

គ្រាន់តែលោក សុវណ្ណរិទ្ធី ហៅ តាវិចទ័រ ប្រើប្រយោគមួយឃ្លាបែបនេះស្រាប់តែអ្នកគាំទ្រ ចូលខមមិនព្រោងព្រាតដោយអ្នកខ្លះនិយាយថា ទោះបីកម្មករពុលរលកអូសមិនបានត្រីក៍ដោយ បងត្រូវកាពារកម្មករកុំអោយធ្លាក់ក្នុងទឹកអោយសោះ ព្រោះកម្មករទូកជាអាយុជីវិតរបស់បង អ្នកខ្លះទៀតថា រកថ្នាំព្យាបាលសិនទៅពូ បើដាក់ថ្នាំហើយមិនត្រូវចាំឡើងគោក រីឯអ្នកខ្លះទៀតថា រាមច្បងចេញមួយឃ្លាៗមក មានន័យគ្រប់គ្រាន់ មិនរឹង មិនទន់។

ដកស្រង់ពី៖ Sabay