កម្មវិធី Pleng Music Awards 2022 បានបញ្ចប់ទៅដោយជោគជ័យ ដោយមានការគាំទ្រច្រើន ពីសំណាក់មហាជន។
ជាមួយគ្នានេះដែរ ម្ចាស់ពានក៏ត្រូវបានរកឃើញជាបន្តបន្ទាប់ដែរនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ ដោយក្នុងនោះពាន «អ្នកបង្កើតមាតិកាប្រចាំឆ្នាំ» ក៏មិនអាចធ្វើឲ្យគ្រប់គ្នាបំភ្លេចបាន ព្រោះម្នាក់ៗអាចបោះឆ្នោតគាំទ្រ អ្នកដែលខ្លួនពេញចិត្ត ពិសេសក៏បានចូលរួមក្នុងសកម្មភាពមនុស្សធម៌ ព្រោះទឹកប្រាក់ដែលបានពីការបោះឆ្នោតនោះ នឹងយកទៅជូនមន្ទីរពេទ្យកុមារអង្គរផងដែរ។
ក្នុងរយៈពេលប្រាំបួនថ្ងៃ ចំនួនបោះឆ្នោតសរុប នោះគឺ 31,832 សម្លេងឆ្នោត ដែលស្មើនឹងថវិកាសរុបចំនួន 63,664 ដុល្លារ (បរិច្ចាគជូនមូលនិធិគន្ធបុប្ជា 50% និងមន្ទីរពេទ្យកុមារអង្គរ 50%)។
ជាក់ស្ដែង អ្នកតំណាងក្រុមហ៊ុន Smart និងម្ចាស់ពានរង្វាន់អ្នកបង្កើតមាតិកាប្រចាំឆ្នាំ 2022 និងបេក្ខភាពអ្នកបង្កើតមាតិកាជាច្រើន បានធ្វើដំណើរទៅកាន់ខេត្តសៀមរាប ដើម្បីប្រគល់ថវិកា 31,832 ពាន់ដុល្លារ ជូនមន្ទីរពេទ្យកុមារអង្គរផ្ទាល់។ គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទីមួយនៅទេ ដែរក្រុមហ៊ុន Smart Axiata បានផ្តួចផ្តើមយុទ្ធនាការសប្បុធម៌ដែរបានធ្វើការផ្សព្វផ្សាយការយល់ដឹងពីការធ្វើការបរិច្ចាកកាន់មហាជនរាប់លានអ្នក ដើម្បីរៃអង្គាសមូលនិធិដើម្បីជួយកុមារកម្ពុជាទៅ ។
ហើយសកម្មភាពសប្បុធម៌ទាំងនោះតែងតែផ្សារភ្ជាប់ជាមួយ សិល្បករ និងសិល្បការី និងសាធារណជន។ តួយ៉ាងដូចជា ការប្រគុំតន្រ្តីសប្បុរសធម៌ស្នាមញញឹញ យុទ្ធនាការ «រត់ជាមួយសាយ» និង ការបោះឆ្នោតសម្រាប់អ្នកបង្កើតមាតិកាប្រចាំឆ្នាំ ដើម្បីជួយមន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យគន្ធបុប្ផាជាដើម។ អ្នកបង្កើតមាតិកាដែលបានចូលរួមក្នុងការប្រគល់ទឹកប្រាក់បរិច្ចាគទាំងអស់មានដូចជា៖
១. Khemra
២. Seaneang
៣. Athika
៤. Zamba
៥. Veasna_Vee
៦. Lin_Vee
៧. Bola_Vee
៨. Jennie_Vee
អំឡុងពេលប្រគល់ទឹកប្រាក់នោះផងដែរ លោកវេជ្ជបណ្ឌិត ងួន ច័ន្ទភក្ត្រា ដែលជាប្រធានអង្គការមន្ទីរពេទ្យកុមារអង្គរបានដឹកនាំ អ្នកបង្កើតមាតិកាទាំងអស់ រួមជាមួយអ្នកដំណាង Smart ដើរទស្សនកិច្ចជុំវិញមន្ទីពេទ្យ ដើម្បីដឹងអំពីស្ថានភាពជាក់ស្តែងនៅក្នុងមន្ទីពេទ្យផ្ទាល់ ក៏ដូចជាសកម្មភាពទូទៅនៅក្នុងមន្ទីពេទ្យប្រចាំថ្ងៃផងដែរ។
លោកវេជ្ជបណ្ឌិត ងួន ច័ន្ទភក្ត្រា មានប្រសាសថា “មន្ទីពេទ្យត្រូវការទឹកប្រាក់ប្រមាណជាង 6 លានដុល្លារក្នុងមួយឆ្នាំដើម្បីដំណើរការប្រតិបត្តិការទាំងមូល ហើយទឹកប្រាក់នេះគឺពឹងផ្អែកទាំងស្រុងពីការបរិច្ចាក”។
លោកវេជ្ជបណ្ឌិត ក៏បានសម្តែងការអរគុណចំពោះក្រុមហ៊ុន Smart ដែលតែងតែចូលរួមក្នុងសកម្មភាពមនុស្សធម៌ ជួយរៃអង្គាសថវិកាជួយមន្ទីរពេទ្យកុមារអង្គរ។ ទោះជាយ៉ាងណា បងប្អូនទាំងអស់ក៏នៅតែអាចបន្តចូលរួមបរិច្ចាគថវិកាមកកាន់មន្ទីរពេទ្យកុមារអង្គរតាមរយៈ៖
១. ធនាគារអេប៊ីអេ (ABA Bank)៖ 000 853 843 (Angkor Hospital for Children)
២. ភ្នាក់ងារវេប្រាក់វីង (WING)៖ ប្រាក់រៀល៖ 9122 និង ប្រាក់ដុល្លារ៖ 8122
៣. ធនាគារអេស៊ីលីដា (ACLEDA Bank)៖ 01000105696828 (Angkor Hospital for Children)
ដកស្រង់ពី៖Sabay