បណ្តាញសង្គម

លទ្ធផលបឋម នៃការធ្វើតេស្ដឈាមរបស់ Kim Sae Ron ស៊ើបអង្កេតពីបទបើកបរក្នុងស្ថានភាពស្រវឹង

ទីភ្នាក់ងាររបស់ Kim Sae Ron ចេញសេចក្តីថ្លែងការណ៍ផ្លូវការអំពីលទ្ធផលនៃការធ្វើតេស្តឈាមរបស់នាង បន្ទាប់ពីត្រូវបានស៊ើបអង្កេតពីបទបើកបរក្នុងស្ថានភាពស្រវឹង។ តារាសម្ដែង Kim Sae Ron ក្រោមការស៊ើបអង្កេតពីបទបើកបរក្នុងស្ថានភាពស្រវឹង។

Kim Sae Ron ត្រូវបានចាប់ខ្លួននៅម៉ោងប្រហែល ៨ ព្រឹកថ្ងៃនេះ នៅក្នុងសង្កាត់ Hakdong នៃ Gangnam បន្ទាប់ពីបានបុកសំណង់មួយហើយព្យាយាមរត់គេចពីកន្លែងកើតហេតុ។ ប៉ូលិសចង់ធ្វើតេស្តខ្យល់ដង្ហើមលើនាង ប៉ុន្តែនាងសុំធ្វើតេស្តឈាមនៅមន្ទីរពេទ្យ។ លទ្ធផលនៃការធ្វើតេស្តឈាមត្រូវបានចេញផ្សាយនៅថ្ងៃទី ១ ខែមិថុនា ឆ្នាំ២០២២ ហើយភ្នាក់ងាររបស់នាង Gold Medalist បានចេញសេចក្តីថ្លែងការណ៍ផ្លូវការមួយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយអំពីបញ្ហានេះ។

អ្នកចាត់ការរបស់តារារូបនេះបានអះអាងថាមិនទាន់បានទទួលលទ្ធផលនៃការធ្វើតេស្តរបស់នាងនៅឡើយទេ ប៉ុន្តែនឹងបន្តចូលរួមក្នុងការស៊ើបអង្កេតដោយឧស្សាហ៍ព្យាយាម។ ទោះបីជា មិនទាន់ទទួលលទ្ធផលនៃការធ្វើតេស្តរបស់ Kim Sae Ron ក៏ដោយ ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា យោងតាមប៉ូលីស Gangnam Police Station Kim Sae Ron ត្រូវបានគេរកឃើញថាមានជាតិអាល់កុលលើសពី 0.08% នៅក្នុងចរន្តឈាមរបស់នាង៕

ដកស្រង់ពី៖ Sabay