បណ្តាញសង្គម

ទិវាកុមារអន្តរជាតិ ហ៊ិន ច័ន្ទនីរ័ត្ន ធ្វើរឿរំភើបចិត្តមួយសម្រាប់កុមារកម្ពុជា

នៅក្នុងឱកាសទិវាកុមារអន្តរជាតិ ថ្ងៃទី១ ខែមិថុនា តារាសម្ដែង និងជាពិធីការិនីល្បីឈ្មោះ ហ៊ិន ច័ន្ទនីរ័ត្ន ប្រើប្រាស់ហ្វេសប៊ុកផ្ទាល់ខ្លួន ប្រកាសដំណឹងល្អដល់មហាជន ជាពិសេសកុមារកម្ពុជា ដោយនាងបាន បរិច្ចាគថវិកាមួយចំនួនធំជូន មន្ទីរពេទ្យគន្ធបុផ្ផា។

ដើម្បីមន្ទីពេទ្យគន្ធបុប្ផា និងស្នាមញញឹមកុមាររាប់លាននាក់ក្នុងប្រទេសកម្ពុជា នៅថ្ងៃទី១ មិថុនា ពិធីការិនី រូបស្រស់ និងពោរពេញដោយក្ដីស្រលាញ់ចំពោះកុមារ ហ៊ិន ច័ន្ទនីរ័ត្ន បានធ្វើការបរិច្ចាគថវិកាចំនួន ១០០០ដុល្លារ ទៅកាន់មន្ទីពេទ្យគន្ធបុផ្ផា ជាការសម្រួលដល់មន្ទីរពេទ្យ និងស្នាមញញឹមកុមារ។

ក្នុងនៅនោះតារាស្រីរូបនេះ ក៏បានអំពាវនាវទៅកាន់សម្បុរជនទាំងអស់ចូលរួមបរិច្ចាកទាំងអស់គ្នា ដើម្បីបន្តកិច្ចដំណើរការមន្ទីរពេទ្យក្នុងយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ក្នុងគោលបំណងជំរុញស្មារតី “ខ្មែរជួយខ្មែរ”៕

ដកស្រង់ពី៖Sabay