បណ្តាញសង្គម

ក្មេងម្នាក់យកទូរស័ព្ទសេរីទំនើបដេញថត ពូណុយ ថ្ងៃមុន ឥឡូវធ្លាក់លុយពីក្រៅប្រទេសមកដល់ដៃហើយ

អ្នកគ្រប់គ្នាប្រហែលជាមិនសូវចាប់អារម្មណ៍លើក្មេងប្រុសម្នាក់ដែលមានសតិមិនគ្រប់ យកទូរស័ព្ទជ័រដេញថតពូណុយ សើចផ្អើលពេញពេទ្យលោកសង្ឃកាលពីកាលពីពេលថ្មីៗនេះទេ។

ប៉ុន្ដែសម្រាប់ពូណុយ នៅតែទប់សំណើចមិនបានជាមួយនិងក្មេងប្រុសម្នាក់នេះ ហើយឥឡូវបាននាំយកថវិការខ្លះជូនប្អូនទៀតផង។ តាមរយៈរូបថត និងសាររបស់ពូណុយ ដែលបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកឲ្យដឹងថា ថវិការសប្បុរសជនពីប្រទេសកូរ៉េចំនួន៥០ដុល្លារ និងសប្បុរសជននៅស្រុកខ្មែរចំនួន១០ម៉ឺនរៀល ត្រូវបានប្រគល់ដល់ដៃក្មេងប្រុស និងឪពុករបស់គេដែលកំពុងមានជំងឺនោះហើយ។

កាលពីខែឧសភា ឆ្នាំ២០២២ ពូណុយ បានទៅសួរសុខទុក្ខបងប្អូនដែលកំពុងសម្រាក ព្យាបាលជំងឺនៅមន្ទីរពេទ្យព្រះកុសុមៈ ឬពេទ្យលោកសង្ឃ ក៏បានជួបក្មេងប្រុសម្នាក់ដែលកំពុងទ្រាំជំងឺឪពុករបស់ខ្លួននៅក្បែរគ្រែសម្រាករបស់ញាត់ញាតិពូណុយនោះ។

ជួបលើកទី១ ក្មេងប្រុសយកទូរស័ព្ទជ័រតម្លៃប្រហែល២៥០០រៀល ទៅសុំពូណុយថតជាមួយក៏ផ្ទុះសំណើចពេញពេទ្យ។ ជួបលើកទី២ ពូណុយ ក៏សួរក្មេងប្រុសនោះថា៖ “អត់ថតទៀតទេ?" ក្មេងប្រុសនោះក៏ឆ្លើយថា៖ “អស់ថ្មហើយ”៕

ដកស្រង់ពី៖Sabay