បណ្តាញសង្គម

សន្ធឹកអ្នកអាសូរបេក្ខជន ទុំ សុវត្ថិ កើនពេញប្រទេស ឥឡូវឧកញ៉ា ខេមរៈ សិរីមន្តប្រកាសស្វែងរកហើយ

បេក្ខជន ទុំ សុវត្ថិ គឺជាបេក្ខភាពដែលចូលរួមប្រកួតកម្មវិធី Cambodian Idol សប្ដាហ៍ទី ៤ វគ្គ Judge Audition ប៉ុន្តែគួរឲ្យស្ដាយ លោកមិនអាចទៅវគ្គបន្តបានទេ ជាហេតុមហាជនកើតការមិនសុខចិត្ត ព្រោះផ្អែកលើសំឡេង គ្រប់គ្នាគិតថាមិនសមនឹងធ្លាក់ឡើយ។

ដោយសារក្ដីអាណិត និងមិនអស់ចិត្ត អ្នកប្រើបណ្ដាញសង្គមជាច្រើន កើតការមិនសុខចិត្ត ដោយលើកប្រធានបទមកវែកញែកជាច្រើនថា «ទុំ សុវត្ថិ ច្រៀងពីរោះប៉ុណ្ណឹងដែរ តែគណៈកម្មការមិនឲ្យជាប់»។ ពេលនេះ ដំណឹងល្អបានកើតឡើងហើយ ដោយមុននេះ ឧកញ៉ា ខេមរៈ សិរីមន្ត បានបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការ ដោយលើកទឹកចិត្ត សុវត្ថិ ក៏ដូចជាប្រកាសស្វែងរកលោកទៀតផង។

ខេមរៈ សិរីមន្ត៖ «កុំបាក់ទឹកចិត្តអីប្អូនស៊ូៗបងសូមលើកទឹកចិត្តប្អូននៅថវិការ1000$មានសមត្ថភាពពិតតស៊ូគង់បានសំរេចមានបងប្អូនណាស្គាល់លេខគាត់អត់ជួយប្រាប់ផង »។ ចាត់ទុកថា ជាដំណឹងល្អបំផុត ហើយមហាជនមានការសាទរជាខ្លាំង ក្រោយឃើញដំណឹងនេះ។ ជាមួយគ្នានោះ គ្រប់គ្នាក៏សង្ឃឹមថា យុវជនដែលមានសមត្ថភាពរូបនេះ នឹងទទួលបានជោគជ័យនៅពេលអនាគត ប្រសិនលោកខិតខំប្រឹងប្រែងបន្ត ហើយមិនចុះចាញ់នឹងការបរាជ័យ៕

ដកស្រង់ពី៖ Sabay