បណ្តាញសង្គម

ហត់ចិត្តពេក សំងំស្ងៀមលែងបាន ណុប បាយ៉ារិទ្ធិ ចេញបកស្រាយ មូលហេតុមិនឲ្យ ទុំ សុវត្ថិជាប់

ក្រោយពេលទស្សនា ការបង្ហាញសមត្ថភាពរបស់ បេក្ខជន ទុំ សុវត្ថិ ក្នុងវគ្គ Judge Audition សប្ដាហ៍ទី ៤ រួច គ្រប់គ្នាកើតអារម្មណ៍ស្រងាកចិត្តខ្លាំង ដោយសារតែពួកគេគិតថា បេក្ខជនរូបនេះអាចឈានទៅវគ្គបន្ត តែត្រូវខកចិត្ត ព្រោះលោកបរាជ័យ។

បន្ទាប់មក ការរិះគន់ ក៏ស្រាប់តែបុកឡើង ដោយអ្នកទស្សនាមួយចំនួនចោទថា គណៈកម្មការលម្អៀង ហើយមិនឲ្យបេក្ខជន ទុំ សុវត្ថិ ទៅវគ្គបន្ត ទាំងដែលលោកច្រៀងពីរោះ។ ជាក់ស្ដែង ដោយសារតែមានការលើកឡើងបែបមិនពេញចិត្តច្រើនពេក លោក ណុប បាយ៉ារិទ្ធិ ដែលជា គណៈកម្មការមួយរូបក្នុងកម្មវិធី បានបង្ហោះឃ្លីប វីដេអូមួយ ដោយភ្ជាប់ជាមួយ Caption ថា៖ «នេះជាចម្លើយលទ្ធផលរបស់ខ្ញុំជូនទៅប្អូនទុំ រដ្ឋាហៅសុវត្តិ សូមបងប្អូនដែលនិយាយថាខ្ញុំជាម្ចាស់បទខ្លាចគេល្បីជាង មិនអោយ yes គេច្រៀងពិរោះហើយ ម្ចាស់បទនៅអោយNoទៀត មេត្តាស្តាប់ចម្លើយរបស់ខ្ញុំម្តងទៀត ដោយការគោរព» វីដេអូដែលត្រូវបានបង្ហាញ គឺលោកបានស្រង់ ត្រង់វគ្គ ដែលលោកផ្ដល់មតិយោបល់ដល់ បេក្ខជន ទុំ សុវត្ថិ។

Judge ណុប បាយ៉ារិទ្ធិ បានលើកឡើង ដោយសរសើរ បេក្ខជនរូបនេះ ធ្វើបានល្អស្រាប់ហើយដោយមានភាពជាខ្លួនឯងច្រើនក្នុងបទចម្រៀងរបស់លោក។ ដូច្នេះនេះគឺជាចំណុចល្អដែល សុវត្ថិ មាន ប៉ុន្តែលោកនៅតែមានចំណុចខ្វះខាតខ្លះដែលត្រូវកែ និងអភិវឌ្ឍបន្ត។ សម្រាប់ ណុប បាយ៉ារិទ្ធិ ក៏បានឆ្លើយ YES ទទួល សុវត្ថិ ទៅវគ្គបន្តដែរ ពុំមែន ឆ្លើយ NO ដូចអ្នករិះគន់មួយចំនួនលើកឡើងទេ៕

ដកស្រង់ពី៖ Sabay